ជាតិ
ពីនេះ ពីនោះ
ថ្វាយថ្វាត់៖ ថ្វាត់បង្គំព្រះមហាក្សាយ ថ្វាយបង្គំព្រះមហាក្សត្រ 09, Oct 2020 , 7:29 am
× តាមវចនានុក្រម «ថ្វាយ» មានន័យថា ឲ្យ, ប្រគល់, បូជា រីឯ «ថ្វាត់» មានន័យថា ប្រាកដដូចដែល (សម្រាប់ប្រើតែក្នុងពាក្យកាព្យ) . . . ស្ដេចចរយាត្រាដល់ឋានវិញថ្វាត់ ។ អត្ថន័យជារួមរបស់ «ថ្វាយថ្វាត់» គឺ លើកដៃប្រណម្យ ថ្វាត់ថ្វាយបង្គំចំពោះព្រះមហាក្សត្រ ដែលសម្រាប់ប្រើក្នុងពាក្យកាព្យ។
បរិវារស័ព្ទ «ថ្វាត់» អាចគន្លាស់បានជាពាក្យ «ថ្វាត់បង្គំព្រះមហាក្សាយ គឺថ្វាយបង្គំព្រះមហាក្សត្រ»។
ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២
© រក្សាសិទ្ធិដោយ thmeythmey.com