ជាតិ
ពីនេះ ពីនោះ
បះបើក៖ បើកនាំកម្រះ បះនាំឲ្យកម្រើក 11, Oct 2020 , 7:29 am
× តាមវចនានុក្រម កិរិយាសព្ទ «បះ» មានន័យថា ហើបខ្ពស់ម្ខាងជាងម្ខាងឬងើបហើបឡើង, កម្រើកងើបឡើង ក្ដារបះចុងម្ខាង, ជាន់ខាងគល់បះខាងចុង; ជាន់ទប់សង្កត់ទាំងពីរខាងទៅ កុំឲ្យវាបះ ។
«បះបើក» ចេញមកពីពាក្យ «បើកដោយទម្ងន់មិនស្មើគ្នានាំឲ្យកម្រះ គឺបះ ដោយទម្ងន់មិនស្មើគ្នា នាំឲ្យកម្រើក»។ ពាក្យនេះ ក៏មានន័យស្រដៀង «របះរបើង» ផងដែរ។
ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២
© រក្សាសិទ្ធិដោយ thmeythmey.com