ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ការរំលាយ​អាហារ​កាន់តែ​ប្រសើរ ជាមួយ​អាហារ​ទាំងនេះ​
09, Oct 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​មាន​អាហារ​មួយចំនួន​អាចជួយ​សម្រួល​ការរំលាយ​អាហារ​ដែល​ចាំបាច់​ណាស់​ដើម្បី​អាច​ស្រូបយក​សារធាតុចិញ្ចឹម​បាន​ពេញលេញ​។ មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ៖
 
១. គ្រាប់​ជី​
 
​គ្រាប់​ជី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ការរំលាយ​អាហារ​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហា​ទល់លាមក​គួរឱ្យកត់សម្គាល់​។ គ្រាប់ពូជ​នេះ​ក៏​ល្អ​សម្រាប់​សម្អាត​ពោះវៀន​ផងដែរ​។ ការទទួល​ទាន​ទឹក​គ្រាប់​ជី​ជួយ​កម្ចាត់​ជាតិពុល​និង​សម្រួល​ចលនា​ពោះវៀន​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។​
 
២. ដំឡូង​ផ្អែម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន​បង្កើន​ការរំលាយ​អាហារ​និង​កម្ចាត់​រាល់​ជាតិពុល​។​
 
៣. ល្ហុង​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម​សម្រួល​ការរំលាយ​អាហារ​ហៅថា papain​។ វា​សម្រួល​ដំណើរការ​រំលាយ​អាហារ​ដោយ​ជួយ​បំបែក​ប្រូតេអ៊ីន​។ Papain ក្នុង​ផ្លែ​ល្ហុង​ក៏​ជួយ​ទប់​ទល់នឹង​ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន​ដូចជា​ទល់លាមក​និង​ហើមពោះ​ផងដែរ​។​
 
៤. យ៉ា​អួរ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​បាក់តេរី​ល្អៗ​ដែល​ជួយ​រក្សា​តុល្យភាព​ក្នុង​ពោះវៀន​។ ការរក្សាបាន​នូវ​តុល្យភាព​បាក់តេរី​ល្អ​ក្នុង​ពោះវៀន គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។​
 
៥. ខ្ញី​
 
​ខ្ញី​អាច​រំញោច​ការផលិត​ទឹកមាត់ ទឹកប្រមាត់ និង​អាស៊ីត​ក្រពះ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើការ​រំលាយ​អាហារ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ខ្ញី ឬ​រួមបញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​ជាការ​ស្រេច​។​
 
៦. ផ្លែ​បឺ​រ​
 
​អ្វីដែល​ធ្វើឱ្យ​ផ្លែ​បឺ​រ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ស្រូបយក​សារ​ធារ​ចិញ្ចឹម​សំខាន់ៗ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​នោះ គឺ​ដោយសារ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​ខ្លាញ់​ល្អ monounsaturated fats​។​
 
៧. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ល្អ​ណាស់​សម្រាប់​ការរំលាយ​អាហារ​។ អ្នក​គួរ​ទទួលទាន​ផ្លែឈើ​នេះ​ទាំង​សំបក​ដោយ​ទទួលបាន​ជាតិ​ស​សៃ​កាន់តែច្រើន​។ ទោះជា​យ៉ាងណា​ត្រូវ​លាង​សម្អាត​ឱ្យបាន​ស្អាត​ផងដែរ​មុន​ទទួលទាន​។​
 
៨. ចេក​
 
​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​និង​សម្អាត​ក្នុង​ពោះវៀន​។​
 
៩. មើម​ឆៃថាវ​ក្រហម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ betaine ជាតិ​ស​សៃ និង​ជាតិ​ទឹក​ដែល​ល្អ​ណាស់​សម្រាប់​ដំណើរការ​រំលាយ​អាហារ​។​
 
១០. គីម​ឈី​
 
​គីម​ឈី​ជួយ​បង្កើន​ការរំលាយ​អាហារ​តាមរយៈ​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​ដែល​វា​មាន​ផ្ទុក​។ កំឡុងពេល​ត្រាំ​គីម​ឈី​នឹង​បង្កើតបាន​នូវ​បាក់តេរី​ល្អ​មួយ​ហៅថា lactobacillus ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​រឹងមាំ​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com