ជាតិ
បទសម្ភាសន៍
វីដេអូ
​អ្នកស្រី នុត ចាន់នី រួមចំណែក​បង្កើន​ទីផ្សា​រ​ចេក តាមរយៈ​សិប្បកម្ម​ចេកឆាប «​រាជិនី​»
09, Oct 2020 , 2:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី នុ​ន ចាន់នី ជា​ម្ចាស់​សិប្បកម្ម​ចេកឆាប​«​រាជិនី​» ដែលមាន​ឈ្មោះ បោះ​សំឡេង​មួយ មាន​ទីតាំងនៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។  អ្នកស្រី ចាន់នី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា អ្នកស្រី​ផ្ដើម​កែច្នៃ​ចេកឆាប និង​បង្កើត​យីហោ​«​រាជិនី​»​នេះ នៅ​អំឡុង​ចុងឆ្នាំ​២០១៧ ដោយពេល​នោះ តម្លៃ​ចេកណាំវ៉ា​ខ្លួន និង​កសិករ​ផ្សេងទៀត​នៅ​សំឡូត​បាន​ធ្លាក់ចុះ និង​រហូត​គ្មាន​អ្នកទិញ​តែម្តង​។ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នេះ អ្នកស្រី ចាន់នី បាន​ចាប់​ច្នៃ​ចេកឆាប ដោយ​ប្រមូល​ទិញ​ចេក​នៅក្នុង​តំបន់ ពិសេស​នៅ​ស្រុក​សំឡូត​មក​កែច្នៃ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ThmeyThmey25 អ្នកស្រី ចាន់នី បាន​ប្រាប់ថា បច្ចុប្បន្ន ចេកឆាប​«​រាជិនី​» មាន​៤​រសជាតិ គឺ​រសជាតិ​ដើម​, រសជាតិ​ជូរ​ហឹរ​, រសជាតិ​ផ្អែម និង​រសជាតិ​ប្រៃ​ស្លឹក​ក្រូច​។
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា ខន ណា​រី អ្នកសារព័ត៌មាន​នៃ ThmeyThmey25 ជាមួយ​អ្នកស្រី នុ​ន ចាន់នី ម្ចាស់​អាជីវកម្ម​ចេកឆាប «​រាជិនី​» ដូចតទៅ​៖

 
 
​ចេកឆាប​«​រាជិនី​» ជា​ម៉ាក​ចេកឆាប​ដ៏​ល្បី​មួយ ដែលជា​ស្នាដៃ​កែច្នៃ​របស់ អ្នកស្រី នុត ចាន់នី​។ ស្ត្រី​រូបនេះ ក៏​ធ្លាប់ជា​កសិករ​ដាំចេក​ដែរ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៧ ចេកណាំវ៉ា​របស់ខ្លួន និង​កសិករ​ផ្សេងទៀត គ្មាន​អ្នកទិញ ទើប​អ្នកស្រី ចាន់នី មានគំនិត​កែច្នៃ ចេក​ដែល​គ្មាន​ទីផ្សារ​ទាំងអស់នោះ ទៅជា​ចេកឆាប​។ អ្នកស្រី ចាន់នី រៀបរាប់​ដូច្នេះ​ប្រាប់ Thmeythmey25៖ «​ឃើញ​ចេក​ខ្លួនឯង​សល់ គ្មាន​អ្នកទិញ ក៏​សាក​មួយ​ស្ទង់​ធ្វើ​ចេកឆាប ហើយ​ចែក​ឲ្យ​អ្នកស្រុក​សាក​ហូប​។ គាត់​សរសើរ​ថា​ឆ្ងាញ់ និង​បាន​ណែនាំ​ឲ្យ​អ្នកភូមិ ក​ម្ម៉​ង់​សម្រាប់​ពិធីបុណ្យ​។ ក្រោយមក ក៏មាន​កា​រក​ម្ម៉​ង់ នៅពេល​មានបុណ្យ​ផ្សេងៗ​ទៀត​»​។​
 
​ក្រោយ​មានការ​គាំទ្រ​ពី​អ្នកភូមិ អ្នកស្រី ចាន់នី ក៏​ចាប់​ពង្រីក​ការកែច្នៃ​ចេកឆាប​របស់ខ្លួន ដោយ​បង្កើត​ឈ្មោះ ចេកឆាប​«​រាជិនី​» និង​បាន​ប្រមូល​ទិញ​ផល​ចេក​របស់​កសិករ​ក្នុង​សំឡូត​ប្រមាណ ២០​ហិកតា ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ​ផងដែរ​។ កេរ្តិ៍ឈ្មោះ​ចេកឆាប​របស់ខ្លួន កាន់តែ​រីកសាយ​ទៅៗ អ្នកស្រី បាន​ជួប​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​គីមី​ចំណីអាហារ និង​សម្រេច​កែច្នៃ ការ​វេច​ខ្ចប់​បង្កើន​ភាព​ទាក់ទាញ​បន្ថែម ដើម្បី​ឈានទៅ​លក់​តាម​ផ្សារ​ម៉ា​ត និង​តាម​ហាង​កាហ្វេ​មួយចំនួន​នៅ​ភ្នំពេញ​។ បច្ចុប្បន្ន ចេកឆាប​«​រាជិនី​» មាន​៤​រសជាតិ គឺ​រសជាតិ​ដើម​, រសជាតិ​ជូរ​ហឹរ​, រសជាតិ​ផ្អែម និង​រសជាតិ​ប្រៃ​ស្លឹក​ក្រូច ដែលជា​ការបង្កើត​រស​ជាតិ​ផ្ទាល់ខ្លួន ហើយ​វា​លក្ខណៈពិសេស​ដែល​ធ្វើ​ចេកឆាប​«​រាជិនី​» រក្សាបាន​នូវ​កេរ្តិ៍ឈ្មោះ និង​គុណភាព​ចេកឆាប​ដែល​រសជាតិ​ឆ្ងាញ់ ខុសពី​គេ​៕
  
 
 

Tag:
 ចេកឆាប​
  ចេកណាំវ៉ា​
  SME
  នុត ចាន់នី
© រក្សាសិទ្ធិដោយ thmeythmey.com