ជាតិ
ពលរដ្ឋ គាំទ្រ​គម្រោង​បើកផ្លូវ តាម​បណ្ដោយ​ប្រឡាយ​ទឹកស្អុយ​កណ្ដាល​ក្រុង​សៀមរាប​
11, Oct 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ ក្រុមការងារ​រៀបចំ​សម្របសម្រួល វាស់វែង និង រុះរើ សម្រាប់​គម្រោង​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប បាន​ចុះ​អនុវត្ត​ការងារ​ទៅតាម​ប្លង់​អភិវឌ្ឍន៍​។ ក្នុងចំណោម​នោះ មានការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​តាម​បណ្ដោយ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ ដែល​រត់​កាត់​ទទឹង​ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ​ភាគច្រើន​ដែលមាន​ផ្ទះ​តាម​បណ្ដោយ​គម្រោង​នេះ បានបង្ហាញ​អារម្មណ៍​រីករាយ និង​រំពឹងថា សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​នឹង​កែប្រែ​មុខមាត់​ថ្មី ដែល​កន្លងមក​តំបន់​នេះ ជា​តំបន់​ផ្លូវ​ចង្អៀត និង​មាន​ក្លិន​មិនល្អ ដែល​ប៉ះពាល់​ដល់​សុខភាព​ពួកគេ​។ ទន្ទឹមនឹងនេះ ពួកគេ​ក៏​សំណូមពរ​ឱ្យមាន​ការរៀបចំ និង​រុះរើ​សំណង់​ឱ្យមាន​ភាពយុត្តិធម៌ និង​ស្នើឱ្យ​ពលរដ្ឋ​ដទៃទៀត សហការ​រុះរើ ដើម្បីឱ្យ​គម្រោង​ស្ថាបនា​ផ្លូវ​នេះ បាន​ឆាប់រហ័ស​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ នៃ​សកម្មភាព​ក្រុមការងារ​ចម្រុះ​ចុះទៅ​សម្របសម្រួល វាស់វែង ដើម្បី​បើកផ្លូវ​តាម​បណ្ដោយ​ប្រឡាយ​ទឹកស្អុយ​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ (​ផ្លូវ AD-08) ចាប់ពី​ផ្លូវបំបែក​ដើម​ក្រសាំង ភូមិ​វិហារ​ចិន កាត់​តាម​ផ្សារ​រាត្រី និង​បន្ត​កាត់​តាម​លូទឹកស្អុយ ស្អុយ ក្រោយ​សណ្ឋាគារ ផាក​ហៃ​យ៉ា​ត់ រហូតដល់​មុខ​សណ្ឋាគារ​សុខា​អង្គរ នា​ថ្ងៃទី​៥ តុលា ឆ្នាំ​២០២០ 











Tag:
 ហេដ្ឋារចនាសម្ព័ន្ធ​
  ផ្លូវ​៣៨​ខ្សែ​
© រក្សាសិទ្ធិដោយ thmeythmey.com