ពីនេះ ពីនោះ
សុខភាព
បើ​ធ្មេញ​អន់ កុំ​ញ៉ាំ​អាហារ​ទាំងនេះ​
11, Oct 2020 , 6:59 pm        
រូបភាព
​គេ​និយាយថា អ្នក គឺជា​អ្វីដែល​អ្នក​ញ៉ាំ​។ ហើយ​គ្មាន​កន្លែង​ណា​ដែល​ងាយ​មើលឃើញ​ជាង​អ្វីដែល​នៅលើ​ធ្មេញ​របស់​អ្នក​នោះឡើយ​។ នោះ​ដោយសារតែ​អាហារ និង​ភេសជ្ជៈ​ជាច្រើន​អាច​បង្ក​ឲ្យ​មាន​កំណក​បន្ទះ ដែល​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ធ្ងន់ធ្ងរ​របស់​អ្នក​។​
 
​កំណក​បន្ទះ​ធ្មេញ គឺជា​ដុំ​កំណក​ស្អិត​ដែល​ពោរពេញ​ដោយ​បាក់តេរី ដែល​រួមចំណែក​ដល់​ជំងឺ​អញ្ចាញធ្មេញ និង​ធ្មេញ​ពុក​។ បន្ទាប់ពី​អ្នក​ញ៉ាំ​អាហារសម្រន់ ឬ​អាហារ​ដែលមាន​ជាតិ​ស្ករ នោះ​ស្ករ​ធ្វើ​ឲ្យ​បាក់តេរី​បញ្ចេញ​អាស៊ីត ដែល​វាយប្រហារ​លើ​ធ្មេញ ហើយ​បង្ក​ជា​រន្ធ ឬ​ប្រហោង​ធ្មេញ​។​
 
​យោងតាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​ការពារ​ជំងឺឆ្លង​បាន​ឲ្យ​ដឹងថា ជំងឺ​ពុក​ធ្មេញ គឺជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​កើត​លើ​មនុស្ស​ភាគច្រើន​មាន​អាយុ​ពី ៦ ទៅ ១៩ ឆ្នាំ​។ វា​បណ្តាល​ឲ្យ​មាន​ផលវិបាក​ដូចជា​ការឈឺចាប់ បញ្ហា​ក្នុងការ​ទំពារ​អាហារ និង​ខ្ទុះ​ជាដើម​។ ហើយ​ប្រសិនបើ​អ្នក​មិន​ដុសធ្មេញ​ឫ​ទាត់​ធ្មេញ​របស់​អ្នក នោះ​កំណក​បន្ទះ​របស់​អ្នកនឹង​រឹង​ហើយ​ធ្ងន់ធ្ងរ​ជាង​មុន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
 
​ក្រៅពី​ការ​ដុសធ្មេញ​របស់​អ្នក​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយថ្ងៃ ការ​រូស​ធ្មេញ និង​ការ​ទៅ​ជួប​ពេទ្យធ្មេញ​ជា​ទៀងទាត់ សូម​ចៀសវាង ឬ​កំណត់​ការ​ញ៉ាំ​អាហារ​មួយចំនួន​ដែល​នៅ​ខាងក្រោម ៖
 
  • ​ស្ករ​
  • ​នំ​បុ័ង​
  • ​គ្រឿង​ស្រវឹង​
  • ​ភេសជ្ជៈ​មាន​ជាតិ​កាបូន​ច្រើន​
  • ​ទឹកកក​
  • ​អាហារ​មាន​ជាតិ​ជូរ​
  • ​ដំឡូងបារាំង​
  • ​ផ្លែឈើ​ស្ងួត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com