ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​ធ្លាក់​ទឹកចិត្ត (Depression) កម្រិត​ស្រាល​? កុំ​រំលង​អាហារ​ទាំងនេះ​
12, Oct 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​អាហារ​របប​អាហារ​ក៏​ជះឥទ្ធិពល​លើ​អារម្មណ៍​និង​អាចជួយ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល​បាន​យ៉ាង​ប្រសើរ​ដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល ៖
 
១. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សមាសធាតុ L-theanine ដែល​បង្កើន​កម្រិត​នៃ​ការផលិត​អ័រម៉ូន​រីករាយ​សេ​រ៉ូ​តូ​នី​ន​របស់​ខួរក្បាល​។ សមាសធាតុ L-theanine ក៏​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្ងប់​ផងដែរ​។​
 
២. រមៀត​
 
​រមៀត​មិន​ត្រឹមតែ​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់ និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​តែ​រមៀត​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន ហើយ​ក្នុងករណី​មួយចំនួន ជំងឺ​ធ្លាក់​ទឹកចិត្ត​បណ្ដាលមកពី​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។​
 
៣. ផ្លែ​ប៉ោម​
 
​មិន​ត្រឹមតែ​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ផ្លែ​ប៉ោម​មាន​ផ្ទុក​សមាសធាតុ glutamic acid ដែល​ចាំបាច់​សម្រាប់​បង្កើន​ភាព​ប្រសើរឡើង​នៃ​មុខងារ​កោសិកា​ខួរក្បាល​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​អាកា​រៈ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​កុំឱ្យ​លេចឡើង ចូរ​ប្រាកដថា​អ្នក​បានទទួល​ទាន​ផ្លែ​ប៉ោម ១ ផ្លែ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៤. អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B
 
​ពិសេស​វីតាមីន B12 ! ធ្លាប់​ដឹង​ទេ​ថា​កង្វះ​វីតាមីន b12 អាច​បណ្ដាលឱ្យមាន​បញ្ហា​អារម្មណ៍មិនល្អ​? នោះ​ក៏​ព្រោះតែ​វីតាមីន b12 មាន​ប្រសិទ្ធិភាព​គ្រប់គ្រង​អារម្មណ៍​ល្អប្រសើរ​ជួយ​រក្សា​សុខភាព​ផ្លូវចិត្ត​។ ម្យ៉ាងវិញទៀត វីតាមីន b12 ក៏​ជួយ​រក្សា​ថាមពល​ខួរក្បាល​ទប់ទល់​នឹង​ភាព​អស់កម្លាំង​ដោយសារ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ ហេតុនេះ​ប្រសិនបើ​អ្នក​ចង់​ចៀសផុត ឬ​ទប់ទល់​ជាមួយ​បញ្ហា​ធ្លាក់​ទឹកចិត្ត (depression) និង​ថប់​បារម្ភ ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b12 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​
 
​ភាគច្រើន​នៃ​អ្នក​ដែល​ជួបប្រទះ​បញ្ហា​ធ្លាក់​ទឹកចិត្ត គឺ​រាងកាយ​មាន​ផ្ទុក​កម្រិត​នៃ​ជាតិ​ស័ង្កសី​ទាប​ជាង​ធម្មតា​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ចាប់ផ្ដើម​ទទួលទាន​ត្រី ឬ​អាហារ​សមុទ្រ​ដូចជា​អយ​ស្ទ័​រ​ដែលមាន​ផ្ទុក​ជាតិ​ស័ង្កសី​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com