ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ក្រៅពី​ក្រូច អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ?
13, Oct 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺ​គួរអោយ​ព្រួយបារម្ភ​ផ្សេងៗ រួមបញ្ចូល​ទាំង​ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ​រលាក​សន្លាក់​។ ហើយ​ជា​ញឹកញយ​នៅពេល​និយាយ​ដល់​អាហារ​មាន​ផ្ទុក​វីតាមីន c ភាគច្រើន​នៃ​ពួកយើង គឺ​គិត​ទៅដល់​ផ្លែក្រូច​។ ប៉ុន្តែ​តាមពិតទៅ​នៅមាន​អាហារ​មួយចំនួនទៀត​ដែល​ផ្ទុក​ស​ម្យូរ​ទៅដោយ​វីតាមីន​ច្រើនជាង​ក្រូច​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​បរិមាណ​វីតាមីន C ខ្ពស់ ៖
 
១. ម្ទេស​ប្លោក​
 
​ម្ទេសផ្លោក​គ្រប់​ពណ៌​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​ផ្លែក្រូច​ទៅទៀត ដោយមាន​ចាប់ពី ៩៥ មី​លី​ក្រាម​ចំពោះ​ម្ទេសផ្លោក​ពណ៌​បៃតង ដល់ ៣៤១ ក្រាម​ចំពោះ​ម្ទេសផ្លោក​ពណ៌​លឿង​។ វា​ក៏មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប​ត្រឹម ៤៥ កាឡូរី​ប៉ុណ្ណោះ​ក្នុង​មួយ​ពែង​ដែល​ធ្វើអោយ​វា​ក្លាយជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​។​
 
២. ស្ត្រ​បឺ​រី​
 
​ស្ត្រ​បឺ​រី​មួយ​ពែង​មាន​ផ្ទុក​វីតាមីន C ដល់​ទៅជិត ៩០ មី​លី​ក្រាម​ឯណោះ​។​
 
៣. ផ្លែ​ល្ហុង​
 
​ការទទួល​ទាន​ល្ហុង​ទុំ​ទំហំ​តូច ១ អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​វីតាមីន C ច្រើន​ដល់​ទៅ ១៨៥ មី​លី​ក្រាម​ដែល​ស្មើនឹង ២៧៤ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ជួយ​ទប់ស្កាត់​បំបាត់​អាកា​រៈ​ទល់លាមក​ផងដែរ​។​
 
៤. ផ្លែ​គី​វី​
 
​អ្នក​អាច​ទទួលបាន​វីតាមីន C ដល់​ទៅជិត ២០០ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​ដោយ​គ្រាន់តែ​ទទួលទាន​ផ្លែ​គី​វី​ទំហំ​មធ្យម ២ ផ្លែ​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ថែមទៀត​នោះ គឺ​ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម កាល់ស្យូម និង​វីតាមីន B6 ផងដែរ​។​
 
៥. ផ្កា​ខាត់ណា​ខៀវ​
 
​ត្រឹម ១ ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​ដែល​ចម្អិន​រួច​មាន​ផ្ទុក​វីតាមីន C ដល់​ទៅ ១០០ មី​លី​ក្រាម​ឯណោះ​។ បន្លែ​នេះ​ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com