ជាតិ
២៥ខេត្ត/រាជធានី
បាក់​«​ទំនប់​ចំការ​តែ​»​ក្នុង​ខេត្តកំពង់ស្ពឺ អភិបាលខេត្ត​ប្រាប់​​ពលរដ្ឋឲ្យបង្កើនការ​ប្រុងប្រយ័ត្ន​
13, Oct 2020 , 6:14 pm        
រូបភាព
ទឹកជំនន់ហូរកាត់ទំនប់ដែលបាក់ដាច់ដោយអន្លើរនៅតំបន់ចំការតែគិរីរម្យ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ រូបភាពពីគណនីហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ទឹកជំនន់ហូរកាត់ទំនប់ដែលបាក់ដាច់ដោយអន្លើរនៅតំបន់ចំការតែគិរីរម្យ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ រូបភាពពីគណនីហ្វេសប៊ុកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ដោយ: ថ្មីៗ
ទំនប់​ចំការ​តែ នៅ​គិរី​រម្យ ខេត្ត​កំពង់​ស្ពឺបាន​បាក់ នៅ​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃទី​១៣ តុលា​នេះ​។ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​។ អភិបាលខេត្ត​កំពង់ស្ពឺ​សរសេរ​ដូច្នេះ​៖ «​នៅវេលា​ម៉ោង​១៦ រសៀល​នេះ ទំនប់​ចំការ​តែ ដែលមាន​សមត្ថភាព​ស្តុក​ទឹក​ពី​៥ ទៅ​៧ លាន​ម៉ែត្រត្រីគុណ បាន​បាក់​ហើយ​»​។​
 
​លោក វ៉ី សំណាង ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ប្រប​នឹង​មាត់​ស្ទឹង ពិសេស​អ្នក​រស់នៅក្នុង​ឃុំ​ចំបក់ ឃុំ​តាំង​សំរោង ឃុំ​តាំង​ស្យា និង​ឃុំ​មហា​សាំង នៃ​ស្រុក​ភ្នំស្រួច និង​មួយផ្នែក​នៃ​ស្រុក​សំរោង​ទង គឺ​ឃុំ​តាំង​ក្រូច ប្រុងប្រយ័ត្ន​បាន​ខ្ពស់​។ ទន្ទឹមនឹង​ការអំពាវនាវ​នេះ អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ឲ្យ​យកចិត្តទុកដាក់​នៅក្នុង​ការរក្សា​កម្លាំង ដើម្បី​ទុក​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com