ជាតិ
អ្នកជាប់ពន្ធនាគារនៅបន្ទាយមានជ័យ បានផ្ទេរមកឃុំនៅពន្ធនាគារខេត្តសៀមរាប
13, Oct 2020 , 7:03 pm        
រូបភាព
សៀមរាប៖ អ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន ៨១១នាក់ ក្នុងនោះស្រី៨៥នាក់ ត្រូវបានដឹកជញ្ជូនមកឃុំនៅពន្ធនាគារខេត្តសៀមរាប ខណៈដែលពន្ធនាគារនៅបន្ទាយមានជ័យកំពុងជន់លិចដោយជំនន់ទឹកភ្លៀង។ ក្បួនរថយន្ត៤៥កៅអី ចំនួន១៧រថយន្ត បានមកដល់ពន្ធនាការខេត្តសៀមរាបនៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៣​ ខែតុលានេះ​ ក្រោមការយាមកាមដ៏តឹងរឹងពីក្រុមអាជ្ញាធរ។
-
 
បើតាមមន្រ្តីនៅទីនោះ អ្នកជាប់ឃុំទាំងអស់មានខ្លះជាពិរុទ្ធជន និងខ្លះទៀតកំពុងស្ថិតជាជនជាប់ចោទនៅឡើយ។  ក្រៅពីខេត្តសៀមរាប អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងដឹកជញ្ជូនអ្នកជាប់ឃុំដែលនៅសេសសល់ទៅកាន់ពន្ធនាគារខេត្តកំពង់ធំ និងខេត្តប៉ៃលិន៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com