ជាតិ
២៥ខេត្ត/រាជធានី
​ផ្អាក​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ឆ្លងកាត់​កំណាត់​ផ្លូវ​លេខ​៣១៣ ព្រោះ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍​ជន់​លិច​ខ្លាំង
13, Oct 2020 , 9:50 pm        
រូបភាព
រូប​ភាព​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​ព្រៃវែង
រូប​ភាព​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​ព្រៃវែង
​ភ្នំពេញ​៖ យានយន្ត​ដឹកទំនិញ​ធុន​ធំ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣១៣(​កែង​ស្នេហ៍​-​ក​អណ្ដើក​) ស្ថិតនៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រៃវែង ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១៣ តុលា​នេះ ដោយ​ពន្យល់ថា ការផ្អាក​​នេះដោយសារ​នៅ​ចំណុច​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ កំពុង​រង​ការ​ជន់​លិច និង​ទឹក​ហូរ​កាត់​ផ្លូវ​ដោយ​ជំនន់​ទឹកភ្លៀង​ប្រវែង ២២០​ម៉ែត្រ​។

តាម​សេចក្ដីជូនដំណឹង​ ការផ្អាកចរាចរយានយន្តធុនធំ ក៏ដើម្បី​ការពារ​ផ្លូវ​កុំ​ឲ្យ​បាក់ស្រុត និង​ទប់ស្កាត់​គ្រោះថ្នាក់​ផ្សេងៗដែរ។ ​រដ្ឋបាលខេត្ត​ព្រៃវែង បញ្ជាក់​បែបនេះ​៖ «​ដើម្បី​ការពារ​ផ្លូវ​កុំ​ឲ្យ​បាក់ស្រុត បង្ក​ការខូចខាត​ធ្ងន់ធ្ងរ និង​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ រដ្ឋបាលខេត្ត នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ចំពោះ​យានយន្ត​ដឹកទំនិញ​ធុន​ធំ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ ៣១៣»​។​
 
​សូមជម្រាបថា ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​បណ្ដាល​ឲ្យ​រាជធានី​-​ខេត្ត​មួយចំនួន ជន់​លិច​៕
 
 
 

Tag:
 ព្រៃវែង​
  ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com