ជាតិ
២៥ខេត្ត/រាជធានី
ផ្អាកចរាចរណ៍នៅផ្លូវជាតិលេខ៣បណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង 13, Oct 2020 , 11:50 pm
× ភ្នំពេញ៖ នៅម៉ោងប្រមាណ១១យប់ ថ្ងៃទី១៣តុលានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តបានបញ្ជាឲ្យផ្អាកចរាចរណ៍ បណ្ដោះអាសន្នលើផ្លូវជាតិលេខ៣ ដោយស្ថានភាពជំនន់ទឹកភ្លៀងជន់លិច។ នេះបើតាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា។
ស្ថានភាពជំនន់ទឹកភ្លៀងកាន់តែបន្តកើនឡើង ពិសេសនៅសង្កាត់ទៀន គងនយ សាក់សំពៅ ស្ពានថ្ម និងសង្កាត់ទៀន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រាប់សារព័ត៌មានថ្មីៗនៅយប់ថ្ងៃទី១៣នេះថា ពលរដ្ឋប្រមាណ៤០០គ្រួសារ ក្នុងសង្កាត់ទាំង៤ខាងលើ ដែលកំពុងរងការជន់លិច ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ។ ទន្ទឹមនឹងនេះ កម្លាំងអាជ្ញាធរ នៅតែចុះទៅតាមផ្ទះពលរដ្ឋ ដើម្បីជួយសង្គ្រោះពលរដ្ឋ ដែលត្រូវការជម្លៀសចេញជាបន្តផងដែរ៕
Tag:
ជំនន់
ផ្លូវជាតិលេខ៣
ស្ទឹងព្រែកត្នោត
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com