ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ល្អ​បំផុត​សម្រាប់​សុខភាព​សក់​?
14, Oct 2020 , 6:59 pm        
រូបភាព
​របប​អាហារ​ក៏​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​សក់​ផងដែរ​។ ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​សក់​មាន​សុខ​ភាពល្អ​រឹងមាំ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​រក្សា​សុខភាព​សក់ ៖
 
១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
 
​ក្រៅពី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ក៏​គួរ​ត្រូវបាន​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដោយ​រាងកាយ​ត្រូវការ​វីតាមីន​នេះ​ដើម្បី​បង្កើន​ការ​ស្រូប​យកជាតិ​ដែក​។ ម្យ៉ាងវិញទៀត​វីតាមីន C ដែលមាន​ប្រភពពី​បន្លែ​ផ្លែឈើ​ក៏​ជួយ​បង្កើន​បរិមាណ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ​ប្រឆាំង​ការ​រលាក​និង​ជំងឺ​ដទៃទៀត​ដែក​អាច​ជះ​ផលប៉ះពាល់​ដល់​ស្ថានភាព​សក់​ផងដែរ​។​
 
២. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
 
​មិន​ត្រឹមតែ​ល្អ​សម្រាប់​រក្សា​សុខភាព​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាងកាយ​ត្រូវការ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដើម្បី​ជួយ​ឱ្យ​សក់​រឹងមាំ​ស្រស់ស្អាត​ផងដែរ​។ អាហារ​ដែលជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ រួមមាន​ត្រី​សម្បូរ​ខ្លាញ់ ផ្លែ​បឺ​រ គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​។​
 
៣. ទឹកដោះគោ​
 
​ជាតិ​កាល់ស្យូម​ក្នុង​ទឹកដោះគោ​មិន​ត្រឹមតែ​ល្អ​សម្រាប់​ឆ្អឹង​និង​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​សក់​ដែរ​។ អ្នក​អាច​ទទួលទាន​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​តែម្ដង​ប្រសិនបើ​អ្នក​ចូលចិត្ត​។​
 
៤. វីតាមីន E
 
​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E អាចជួយ​ជួសជុល​កោសិកា​សក់​ដែល​ខូចខាត ព្រមទាំង​ពង្រឹង​ឬ​ស​នៃ​សក់​ថែមទៀត​។ គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន E ព្រមទាំង​ស័ង្កសី និង​សេ​លេ​ញ៉ូ​ម​ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​សក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com