ជាតិ
ពីនេះ ពីនោះ
រប៉ិលរប៉ូច ៖ រ​ប៉ិល​ខូច រ​ប៉ូច​ខិល​
15, Oct 2020 , 7:29 am        
រូបភាព
​តាម​វចនានុក្រម គុណសព្ទ រប៉ិលរប៉ូច ឬ ប៉ប៉ិលប៉ប៉ូច  មានន័យថា ដែល​ខិល​ណាស់​, ខិលខូច​ឬ​ខូចខិល​, ក្រមាច់​ក្រមើម​, មនុស្ស​រប៉ិលរប៉ូច​ខិល​ខាង​ការលេង​ចំអែចំអន់ ។​
 
​បរិវារស័ព្ទ រ​ប៉ិល អាច​គន្លាស់​បានជា​ពាក្យ «​រ​ប៉ិល​ខូច គឺ រ​ប៉ូច​ខិល​» រីឯ​បរិវារស័ព្ទ ប៉ប៉ិល អាច​គន្លាស់​បានជា​ពាក្យ «​ប៉​ប៉ោល​ក្រ​ម៉ិច​ក្រមើម ខិលខូច គឺ ប៉​ប៉ូច​ក្រមិចក្រមើម​ខូចខិល​»​។​
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 

Tag:
 ​បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com