COVID-19
ជាតិ
អង្គការ Heart to Heart ផ្តល់ជំនួយដល់គ្រួសាររងគ្រោះដោយសារកូវីដក្នុងឃុំ៩នៃខេត្តសៀមរាប
14, Oct 2020 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពីថ្ងៃទី១៤ខែតុលាដល់ខែវិច្ឆិកាឆ្នាំ២០២០ អង្គការហាតធូហាតកម្ពុជានឹង អនុវត្ត គម្រោងដើម្បី ឆ្លើយតបចំពោះផលប៉ះពាល់នៃជំងឺកូវីដ១៩ដែលគម្រោងមួយនេះគឺផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កូយកា)ដើម្បីឧបត្ថម្ភសន្តិសុខស្បៀងដល់ប្រជាជនដែលងាយរងគ្រោះបំផុតនិងពង្រឹងការឆ្លើយតបចំពោះជំងឺរាតត្បាតក្នុងសហគមនៃខេត្តសៀមរាប។ ឃុំចំនួន៩ត្រូវបានជ្រើសរើសដោយមានការសហការជាមួយមន្ទីរផែនការខេត្តសៀមរាប។
 
ឃុំទាំង៩នោះមានឃុំ ជប់តាត្រាវ (ស្រុកអង្គរធំ), ឃុំលាងដៃ (ស្រុកអង្គរធំ), ឃុំត្បែង (ស្រុកបន្ទាយស្រី), ឃុំគោគធ្លកក្រោម(ស្រុកសូទ្រនិគម), ឃុំកំពង់ឃ្លាំង(ស្រុកសូទ្រ-
និគម), ឃុំស្នួល (ស្រុកក្រឡាញ់), ឃុំស្លែងស្ពាន (ស្រុកស្រីស្នំ), ឃុំរើល (ស្រុកពួក), ឃុំប្រាសាទ (ស្រុកវ៉ារិន)។
 
គ្រួសារចំនួន១៩៣២គ្រួសារស្ថិតក្នុងស្ថានភាពក្រីក្រកម្រិត១នៅក្នុងឃុំទាំង៩ខាងលើនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីនប្រមាណ២០គ្រួសារនឹងទទួ-លបានកញ្ចប់អាហារនិងកញ្ចប់សុខភាពរួមមានអង្ករ ៣០ គក, ស្ករស ២ គក, អំបិល ២គក, ទឹកស៊ីអ៊ីវ គ្រឿងផ្សំអាហារ ត្រីខកំប៉ុង ម៉ាស់ សាប៊ូ លាងដៃនិងព័ត៌មានអប់រំអំពីការការពារជំងឺកូវីដ១៩។
 
ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលជាសកល ជាពិសេសខេត្តសៀមរាបប្រទេសកម្ពុជាកំពុងតែទទួលរងនូវបញ្ហាសេដ្ឋកិច្ចដោយសារប្រជាពលរដ្ឋភាគច្រើនបម្រើការងារក្នុងវិស័យទេសចរណ៍នៅតាមសណ្ឋាគារ រឺអ្នករត់ម៉ូតូកង់បីជាដើមដូច្នេះមនុស្សជាច្រើនបានបាត់បង់ការងារនិងគ្មានប្រាក់ចំណូលក្នុងកំឡុងកូវីដ១៩នេះ ។
 
ជំនួយទាំងនេះគឺជាផ្នែកមួយជួយដល់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិតជាពិសេសសម្រាប់អ្នកដែលត្រូវការជំនួយក្នុងកំឡុងពេលដ៏ពិបាកមួយនេះ ។
(អត្ថបទពាណិជ្ជកម្ម)







© រក្សាសិទ្ធិដោយ thmeythmey.com