ជាតិ
ពីនេះ ពីនោះ
តូចតាច ៖ តាចគ្មានអំណូច តូចគ្មានអំណាច 18, Oct 2020 , 7:29 am
× ពាក្យ «តូចតាច» ខ្មែរយើងច្រើននិយាយថា «ជននោះ គ្នាជាមនុស្សតូចតាច។ល។ ពោលគឺមនុស្សពុំមានបណ្តាស័ក្តិក្នុងមុខដំណែងនឹងគេក្នុងរដ្ឋការ។
បរិវារស័ព្ទ «តាច» អាចគន្លាស់បានជាពាក្យ «តាចមែនតែច្រើនកូច គឺតូចមែនគឺច្រើនកាច» តែក៏អាចគន្លាស់ម្យ៉ាងទៀត ថា «តាចគ្មានអំណូច គឺ តូចគ្មានអំណាច»។
ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២
© រក្សាសិទ្ធិដោយ thmeythmey.com