ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! ឡើង​មុន​លើ​ចុង​សុដន់​? កុំ​រំលង​អត្ថបទ​នេះ​
16, Oct 2020 , 8:59 pm        
រូបភាព
​មុន​មិន​ត្រឹមតែ​ងាយ​នឹង​លេចឡើង​មិន​ត្រឹមតែ​នៅលើ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​កើតមាន​លើ​កន្លែង​ផ្សេងទៀត​នៃ​រាងកាយ​ដែលមាន​រន្ធ​ញើស​និង​គល់​រោម​ផងដែរ​។  ទោះបីជា​ការឡើង​មុន​លើ​ចុង​សុដន់​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ប៉ុន្តែ​វា​អាច​ផ្ដល់​ភាពមិន​ស្រួល​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ឡើង​មុន​លើ​ចុង​សុដន់ ៖
 
១. លាង​សម្អាត​ឱ្យបាន​ទៀងទាត់​
 
​ការលាង​សម្អាត​ចុង​សុដន់​ឱ្យបាន​ត្រឹមត្រូវ​និង​ទៀងទាត់ គឺ​ចាំបាច់​ណាស់​ដើម្បី​បំបាត់ ក៏ដូចជា​ទប់ស្កាត់​ការឡើង​មុន​។ អ្នក​អាច​ប្រើប្រាស់​សាប៊ូ​កម្រិត​ស្រាល​និង​ទឹក​ក្ដៅ​ឧណ្ហៗ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​ជ្រើសរើស​ពាក់អាវ​ទ្រនាប់​ដែល​បោក​សម្អាត​ហើយ​ស្អាត​រាល់ពេល​។​
 
២. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​មុន និង​លាង​សម្អាត​ចេញ​នៅ​រយៈពេល ២០ នាទី​ក្រោយ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ទឹក​ត្រសក់ ឬ​ទឹក​ប៉េងប៉ោះ​ស្រស់​
 
​អ្នក​ក៏​អាច​លាបទឹក​ត្រសក់ ឬ​ទឹក​ប៉េងប៉ោះ​ស្រស់​បន្តិច​លើ​មុន​ផងដែរ​។ បន្លែ​ទាំងពីរ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​ការ​រលាក​និង​មេរោគ​បាក់តេរី​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្នក​អាច​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​លើ​មុន​ដល់​ទៅ ៣ ដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ធម្មជាតិ ឬ​សរីរាង្គ និង​កុំ​ភ្លេច​លាយ​វា​ជាមួយ​ទឹក​ធម្មតា​ផង​។​
 
៥. ប្រេង​ដើម​តែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​ដើម​តែ​ជាមួយ​ប្រេង​អូ​លីវ រួច​លាប​ផ្ដិត​ល្បាយ​លើ​មុន​។ រងចាំ​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com