ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ចង់​បង្កើត​សមាគម ការពារ​កុំ​ឲ្យ​មានការ​ប្រមាថ​លើ​ជនពិការ​
21, Oct 2020 , 11:53 am        
រូបភាព
សម្តេច ហ៊ុន សែន ចុះសួរសុខទុក្ខយុវជនពិការ នៅអង្គការសម្ព័ន្ធនារីពិការ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ រូបពីគេហទំព័រ httpsamdechhunsen.gov.kh
សម្តេច ហ៊ុន សែន ចុះសួរសុខទុក្ខយុវជនពិការ នៅអង្គការសម្ព័ន្ធនារីពិការ ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ រូបពីគេហទំព័រ httpsamdechhunsen.gov.kh
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​បង្កើត​សមាគម​ថ្មី​មួយ ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​ជនពិការ​។ សម្តេច ប្រកាស​ពី​បំណង​នេះ ក្នុងឱកាស​ដែល​សម្តេច ចុះទៅ​ចែក​អំណោយ​និង​ពិនិត្យមើល​ដោយផ្ទាល់​ពី​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។


​នៅ​ចំពោះមុខ​ប្រជាជន ដែល​ទៅ​ទទួល​អំណោយ ដោយមាន​ទាំង​ជនពិការ​ដែរនោះ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា​៖«​ដោយសារ​ខ្ញុំ​ជា​ជនពិការ​ដែរ អ៊ីចឹង ខ្ញុំ ប្រហែលជា​អាចឈាន​ទៅ​បង្កើត​សមាគម​ការពារ​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ជនពិការ ដើម្បី​ជៀសវាង​ការប្រមាថ​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល ទទូច​សុំ កុំ​ឲ្យ​មានការ​ប្រមាថកាតទាន​លើ​ជនពិការ ដូចជា ហៅថា អា​ខ្វាក់ [​ភ្នែក​] អា​កំបុត​ដៃ អា​កំបុត​ជើង អា​ខ្វេរ​អា​ខ្វង់ ជាដើម​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ការប្រើ​ពាក្យ​ទាំងនេះ ថា​ជាការ​ធ្វើ​ឲ្យ​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ដល់​សតិ​អារ​ម្មរណ៍​របស់​ជនពិកា​រ​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកករណី​របស់ខ្លួន​មក​ធ្វើជា​ឧទាហរណ៍​។ សម្តេច មានប្រសាសន៍ថា​៖«​ខ្លួន​ខ្ញុំ ទទួល​ការឈឺចាប់​ធ្ងន់ធ្ងរ​ណាស់ នៅពេល​គេ​ជេរ​ខ្ញុំ​ថា អា​ខ្វាក់ ហើយ​ខ្ញុំ មិន​អត់ឱន​ឲ្យ​ទេ​ជាមួយ​អ្នកណា​ក៏ដោយ ដែល​ហៅ​ខ្ញុំ​ថា​អា​ខ្វាក់ ព្រោះ​ខ្ញុំ​ខូច​ភ្នែក​ម្ខាង ខូច​ដើម្បី​ជាតិ​មាតុភូមិ មិនគួរណា​មានការ​ប្រមាថ​របៀបនេះ​ទេ​។ ខ្លះ​ពិការ​ពី​កំណើត តែ​យើង ត្រូវ​ឲ្យ​តម្លៃ​លើ​ជនពិការ​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី បន្ថែមថា ពេល​ជួប​ជនពិការ សម្តេច តែងតែ​ជួយឧបត្ថម្ភ​ថវិកា​៕ 
  
 
 

Tag:
 ហ៊ុន សែន​
  សមាគម​ការពារ​ជនពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com