ជាតិ
សង្គមជាតិ
និស្សិតភ្នំពេញដឹងទុក្ខធុរៈសិស្សនៅតំបន់ដាច់ស្រយាលនៅខេត្តសៀមរាប
26, Oct 2020 , 5:12 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ តំណាង​ក្រុមនិស្សិត​នៃ​សាកលវិទ្យាល័យ ផា​រ៉ា​ហ្គ​ន មួយក្រុម​បាន​យក​អំណោយ​ជា​សម្ភារ​សិក្សា​ដែលមាន​ដូចជា​៖ កាបូប​សៀវភៅ សៀវភៅ ប៊ិច ខ្មៅ​ដៃ និង​សម្ភារការិយាល័យ​ជាច្រើន​ទៀត​ទៅ​បរិច្ចាគ​ជូន​សាលាបឋមសិក្សា​នៅក្នុង​ភូមិ​ស្រុក​ដាច់ស្រយាល​មួយ​ដែលមាន​ឈ្មោះថា អាគី រ៉ា អន្លង់​ត្បាល់ នា​វេលា​ព្រឹក​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​នៅឯ​ភូមិ​អន្លង់​ត្បាល ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​ចែកជូន​លោកគ្រូ​អ្នកគ្រូ​បង្រៀន និង​សិស្សានុសិស្ស​ក្មេងៗ​ប្រមាណ​ជាជាង​១០០​នាក់​។
 
​កម្មវិធី​សម្បុរ​សធ​ម៍​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ជំនួយ​ជា​ថវិកា និង​សម្ភារ​សិក្សា​មួយចំនួន​ពី​ក្រុមនិស្សិត​នៃ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន និង​សម្បុរ​សជន​ផ្សេងៗ​ជាច្រើន​ទៀត ក្នុង​គោលបំណង​ជួយ​សម្រួល​ការខ្វះខាត​មួយចំនួន​ដែល​សាលាបឋមសិក្សា​មួយ​នេះ និង​ក្រុម​កុមារា​កុមារី​សិស្សានុសិស្ស​ក្មេងៗ​បាន នឹង​កំពុង​ជួបប្រទះ​។​
 
​តំណាង​និស្សិត​សូម​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ​ដែលជា​និស្សិត​រួម​សាកលវិទ្យាល័យ​, សណ្ឋាគារ Viroth’s, សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​៕ 












 
 

Tag:
 និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com