ជាតិ
ទឹកធ្លាក់​បុស្ស​ស្បូវ ប្រែ​ពី​តំបន់​ប្រយុទ្ធ ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ព្រំដែន​ខ្មែរ​-​ថៃ​
31, Oct 2020 , 7:59 am        
រូបភាព
​ព្រះវិហារ​៖ ទឹកធ្លាក់ «​បុស្ស​ស្បូវ​» ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ដែល​លាក់ខ្លួន​នៅ​ជើងភ្នំ​ដងរែក ខេត្តព្រះវិហារ​។ ទឹកធ្លាក់​ដែលមាន​ធម្មជាតិ​ស្រស់បំព្រង អម​ព្រៃឈើ​តូចធំ លាយឡំ​ជាមួយនឹង​ផ្ទាំង​ថ្ម តូច​-​ធំ នេះ មាន​ទីតាំងនៅ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ លោក​ធៀ​ម ធាន មេបញ្ជាការរង​ប្រចាំ​តំបន់​ប្រតិបត្តិការ​ខេត្តព្រះវិហារ បញ្ជាក់ថា​៖ «​តំបន់​ទឹកធ្លាក់​តេ​ជោ​បុស្ស​ស្បូវ បាន​ប្រែជា​តំបន់​ទេសចរណ៍ ដែល​ពីមុន តំបន់​នេះ ជា​តំបន់​សង្គ្រាម​រវាង​ទ័ព​កម្ពុជា​-​ថៃ​»​។​


​ចាប់តាំងពី​បង្កើតជា​តំបន់​ទេសចរណ៍ «​ទឹកធ្លាក់​បុស្ស​ស្បូវ​» ត្រូវបាន​គ្រប់គ្រង​ដោយ​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​។ ទឹកធ្លាក់​បុស្ស​ស្បូវ ជា​កន្លែង​ដែល​ភ្ញៀវទេសចរ​អាច​អង្គុយ​ទទួលទាន​អាហារ និង​ងូតទឹក​ត្រជាក់ ក្រោម​ម្លប់ ដើមឈើ យ៉ាង​រីករាយ​។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ ចូល​តាមផ្លូវ​ក្រួស​ក្រហម មាន​ចម្ងាយ​ប្រមាណ ១៦ គីឡូម៉ែត្រ​ផ្លូវជាតិ​នៅត្រង់ចំណុច​កណ្តាល​នៃ​ផ្លូវបំបែក​ឆ្ពោះទៅ​តំបន់​ប្រាសាទព្រះវិហារ និង​ទៅកាន់​ទីប្រជុំជន​ស្រុក​ជាំ​ក្សាន្ត​នៃ​ខេត្តព្រះវិហារ​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​លោក​វរសេនីយ៍ឯក ធៀ​ម ធាន មេបញ្ជាការរង​ប្រចាំ​តំបន់​ប្រតិបត្តិការ​ខេត្តព្រះវិហារ​ដូចតទៅ​៖ 
 


​លោក ធៀ​ម ធាន មេបញ្ជាការរង​ប្រចាំ​តំបន់​ប្រតិបត្តិការ​ខេត្តព្រះវិហារ លើកឡើងថា​៖ «​ក្រោយ​បង្កើតជា​តំបន់​ទេសចរណ៍ ទឹកធ្លាក់​បុស្ស​ស្បូវ បានផ្ដល់​ប្រាក់ចំណូល​ដ​ល់​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ តាមរយៈ​ការ​មក​កម្សាន្ត​របស់​ភ្ញៀវទេសចរ​»​។ បើតាម​លោក​មេបញ្ជាការរង ទឹកធ្លាក់​បុស្ស​ស្បូវ​នេះ អំណោយផល​នៅក្នុង​រដូវវស្សា ដែលមាន​ទឹកធ្លាក់​សម្រាប់​ភ្ញៀវទេសចរ​លេង​កម្សាន្ត​៕ 
 
 

Tag:
 ទឹកធ្លាក់​បុស្ស​ស្បូវ​
  ព្រះវិហារ​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com