ជាតិ
សង្គមជាតិ
ធ្វើការឱ្យគេ៤ឆ្នាំ អ្នកស្រី ស៊ុំ សុភា សន្សំប្រាក់បង្កើតរបរខ្លួនឯង ដោយទិញម៉ាស៊ីនឆុងកាហ្វេលក់នៅជនបទ
02, Nov 2020 , 8:30 am        
រូបភាព
សៀមរាប៖  នៅរោងមុខផ្ទះតៀមនាភូមិនគរក្រៅ សង្កាត់នគរធំ ដែលនៅឆ្ងាយបន្ដិចពីទីប្រជុំជន អ្នកស្រី ស៊ុំ សុភា កំពុងញាប់ដៃឆុងកាហ្វេដោយគ្រឿងម៉ាស៊ីន។ ធ្លាប់ធ្វើការក្នុងហាងកាហ្វេមួយកន្លែងក្នុងទីក្រុងសៀមរាប អ្នកស្រី ស៊ុំ សុភា មានបទពិសោធន៍សមល្មមអាចមកបង្កើតអាជីវកម្មដោយខ្លួនឯង។
 
ខុសពីអ្នកភូមិឯទៀត អ្នកស្រី ស៊ុំ សុភា បានជ្រើសរើសទិញម៉ាស៊ីនកិននិងឆុងកាហ្វេបែបទំនើប ដោយជឿថា ការធ្វើរបៀបនេះធ្វើឱ្យកាហ្វេមានឱជារសឆ្ងាញ់ និងសុវត្ថិភាពជាងការឆុងដោយដៃ និងប្រើកាហ្វេកញ្ចប់ មិនដឹងប្រភពត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាពទិញ។ ទោះបីនៅទីជនបទយ៉ាងណាក្ដី អ្នកស្រី សុភា បានចំណាយថវិការៀបចំកន្លែងលក់កាហ្វេដែលនៅមុខផ្ទះ អស់ជាង១ពាន់ដុល្លារ ហើយបច្ចុប្បន្នអាជីវកម្មនៅផ្ទះមួយនេះ កំពុងទទួលបានការគាំទ្រពីពលរដ្ឋអ្នកភូមិ និងអតិថិជនដែលធ្លាប់ពិសារកន្លងមក ដែលកោតសរសើរពីរសជាតិ និងតម្លៃសមរម្យ៕
 
សូមអញ្ជើញទស្សនាវីដេអូនៃបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ស៊ុំ សុភា ម្ចាស់តូបលក់កាហ្វេ ស្រីម៉ៅ ស្ថិតនៅភូមិនគរក្រៅ សង្កាត់នគរធំ (ខាងជើងខ្លោងទ្វារដីឆ្នាំង) ក្រុងសៀមរាប ដូចតទៅ
 
 







Tag:
 អាជីវកម្ម
  កាហ្វេ
  ភូមិនគរក្រៅ
© រក្សាសិទ្ធិដោយ thmeythmey.com