ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺមហារីក​ឈាមស​គួរ​កំណត់​រោគវិនិច្ឆ័យ​ដូច​ម្តេចទៅ​?
06, Nov 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រូពេទ្យ​ប្រហែលជា​អាច​រកឃើញថា​អ្នកជំងឺ​មាន​ជំងឺមហារីក​ឈាមស​រ៉ាំរ៉ៃ​បាន​តាមរយៈ​ការធ្វើ​តេស្ត​ឈាម មុន​ពេលចេញ​រោគសញ្ញា​។ បើសិនជា​រឿងនេះ​កើតឡើង ឬ​មាន​រោគសញ្ញា​ដែល​បញ្ជាក់ថា​មាន​ជំងឺមហារីក​ឈាមស អ្នក​ប្រហែលជា​ត្រូវធ្វើ​រោគវិនិច្ឆ័យ​បាន​តាមរយៈ​ការធ្វើ​តេស្ត​ដូចខាងក្រោម​នេះ​៖
 
​ការពិនិត្យ​លើ​រាងកាយ​៖ គ្រូពេទ្យ​នឹង​រកមើល​សញ្ញា​រាងកាយ​នៃ​ជំងឺមហារីក​ឈាមស​ដូចជា ស្បែក​ស្លេក​, និង​ហើម​កូនកណ្តុរ​, ថ្លើម​រីក និង​អណ្តើក​រីក​។​
​តេស្ត​ឈាម​៖ តាមរយៈ​ការមើល​ឈាម គ្រូពេទ្យ​អាច​កំណត់​ដឹង​បើសិនជា​អ្នកមាន​កម្រិត​គ្រាប់​ឈាមសរ ឬ​ផ្លា​កែ​ត​មិនធម្មតា​។​
​តេស្ត​ខួរឆ្អឹង​៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយធ្វើ​ការ​បូម​ខួរឆ្អឹង​ក្នុង​សន្លាក់​ត្រគៀក​ទៅពិនិត្យ​។ ខួរឆ្អឹងខ្នង​នឹងត្រូវ​បូម​យកទៅ​ពិនិត្យ​តាមរយៈ​ការប្រើ​ម្ជុល​ដ៏​តូច​មួយ​។ ចំពោះ​ខួរឆ្អឹង​ដែល​បូម​រួច​នឹងត្រូវ​បញ្ជូនទៅ​មន្ទីរពិសោធន៍​ដើម្បី​រកមើល​កោសិការ​មហារីក​គ្រាប់​ឈាមស​។ ការធ្វើ​តេស្ត​ពិសេសៗ​របស់​ជំងឺមហារីក​គ្រាប់​ឈាមស​ប្រហែលជា​ប្រើប្រាស់​ដើម្បី​កំណត់​អំពី​ជម្រើស​នៃ​ការព្យាបាល​។​
 
​អ្នក​ប្រហែលជា​ត្រូវ​ធ្វើតេស្ត​បន្ថែមទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​អោយបាន​ច្បាស់ និង​ប្រភេទ​របស់​វា ព្រមទាំង​ការរីក​រាល​ក្នុង​ខ្លួន​ផងដែរ​។ ប្រភេទ​នៃ​ជំងឺមហារីក​គ្រាប់​ឈាមស​ត្រូវបាន​កំណត់​ជា​ដំណាក់កាល ដើម្បី​អាច​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា​។ ដំណាក់កាល​ជំងឺមហារីក​គ្រាប់​ឈាមស​ជួយ​អោយ​គ្រូពេទ្យ​អាច​កំណត់​អំពី​គម្រោង​នៃ​ការព្យាបាល​បាន​៕

ត្រួតពិនិត្យដោយ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com