ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បេះដូង​ដើរ​យឺត​អាច​ដោយសារតែ​ហេតុផល​ទាំងនេះ​សោះ​
08, Aug 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ជាច្រើន​អាច​នឹងមាន​បញ្ហា​បេះដូង​ដើរ​យឺត ឬ​ហៅថា Bradycardia​។ ចំពោះ​មូលហេតុ​របស់​វា​វិញ​អាច​ចាប់ពី ការខូចខាត​សាច់ដុំ​បេះដូង រហូតដល់​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចរ​បស់​បេះដូង​។ ខណៈពេលដែល​ចង្វាក់បេះដូង​ធម្មតា​លោត​ចាប់ពី ៦០ ទៅ​៩០​ដង​ក្នុង​មួយ​នាទី តែ​អ្នក​ដែលមាន​បេះដូង​ដើរ​យឺត​នោះ​គឺ​តិចជាង ៣៥​ដង​ក្នុង​មួយ​នាទី​។ អ្នកខ្លះ​វិញ ទោះបីជា​បេះដូង​ដើរ​យឺត​ក៏ដោយ​ក៏​គិតថា​ជា​រឿង​ធម្មតា​ដែរ​។ យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​បេះដូង​ដើរ​យឺត​ជា​ញឹកញាប់​នោះ​មានដូចជា​៖

Sinus Bradycardia
​ស្ថិតក្នុង​ករណីនេះ មានន័យថា​បង្គំ​អគ្គិសនី​ក្នុង​បេះដូង AV Node ជា​អ្នក​បង្កើតជា​ជំងឺ មានន័យថា វា​ធ្វើ​ឲ្យ​កាន់តែ​លំបាក​ក្នុងការ​ទាញ​ចរន្តអគ្គិសនី​ដើម្បី​ឲ្យ​បេះដូង​ច្របាច់​ឈាម​បាន​។ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ការ​ច្របាច់​របស់​បេះដូង​មក ៤៥​ដង​ក្នុង​មួយ​នាទី​។​

​ជំងឺ​លើ​បង្គំ​អគ្គិសនី AV Node
​បើសិនជា​បង្គំ​អគ្គិសនី​នេះ​មិនអាច​ទទួល​អគ្គិសនី​បាន​ទាល់តែសោះ តែ​ថត​បេះដូង​ខាងលើ​មាន​ចង្វាក់បេះដូង​ធម្មតា​ត្រឹម ៨០​ដង​ក្នុង​មួយ​នាទី និង​ថត​បេះ​ដូ​អ​ខាងក្រោម​បង្ហាញ​ចង្វាក់បេះដូង​តែ ៤០​ដង​ក្នុង​មួយ​នាទី នោះ​ចង្វាក់បេះដូង​ទាំងអស់​គឺ​ទាប​ហើយ​។ ដូច្នេះ​រាល់​ការខូចខាត​បង្គំ​អគ្គិសនី​មួយ​នេះ នឹងធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត​
 
Complete Heart Block
​ជំងឺ​ណេះ​កើតឡើង​ដោយសារតែ​ការខូចខាត​ទាំងឡាយណា​ដែល​កើតមាន​លើ​សាច់ដុំ​បេះដូង ឬ​មាន​ការស្ទះ​ដល់​សរសៃឈាម​អាក់ទែ​ដោយសារតែ​ការ​គាំងបេះដូង ឬ​ជំងឺ​សរសៃឈាម​បេះដូង​។ ករណីខ្លះ បើសិនជា​ជា​ថត​បេះដូង​ខាងក្រោម​ធ្វើការ​ច្របាច់​មិនបាន​ល្អ​ទេ​ដោយសារ​តែមាន​បញ្ហា​លើ​បង្គំ​អគ្គិសនី AV Node វា​នឹង​នាំ​ឲ្យ​កើតជា​ជំងឺ Complete Heart Block និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បាន​ទៀត​។​

​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​
​ថ្វីត្បិតតែ​វា​ជា​រឿង​ដ៏​កម្រ​ក៏ដោយ តែ​ការ​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ក៏​អាច​នាំ​ឲ្យ​បេះដូង​ដើរ​យឺត​បានដែ​ឬ​។ បើសិន​ជាមាន​សម្ពាធ​ក្នុង​ខួរក្បាល​កើនឡើង​ដោយសារតែ​កោសិកា​មហារីក​មែន នោះ​វា​អាច​នឹង​បន្ថយ​សម្ពាធ​ទៅលើ​ចង្វាក់បេះដូង រហូតដល់​បេះដូង​ដើរ​យឺត​តែម្តង​។​
 
​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​
​មែនហើយ ការ​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញ៉ាប់ តែបើ​ខ្វះ​វិញ​នឹងធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត​។ រឿងនេះ​ដោ​សយារ​តែ​ឥទ្ធិពល​នៃ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ចំពោះ​បង្គំ​អគ្គិសនី Sinus Node ដែល​ធ្វើ​ឲ្យ​ថត​បេះ​ដូ​អ​ខាងក្រោម​លោត​តិច​ទៅៗ​ពី ៤០ ទៅ​៥០​ដង​ក្នុង​មួយ​នាទី​ប៉ុណ្ណោះ​។ ហើយ​ការព្យាបាល​លើ​ករណីនេះ គឺ​អាស្រ័យទៅលើ​ការ​ព​ញ​យា​បាល​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ដែរ​។​

​ការប្រើ​ថ្នាំ​
​ករណីខ្លះ ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​បេះដូង ឬ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ដូចជា ពពួក Beta-blocker និង ប្រឆាំង​បេះដូង​លោត​ខុសធម្មតា អាចធ្វើ​ឲ្យ​បេះដូង​ដើរ​យឺត​បាន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com