FIFA
កីឡាជាតិ
ជាតិ
មេ FIFA អបអរ​បឹងកេត​ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា​
06, Nov 2020 , 10:19 pm        
រូបភាព
សហព័ន្ធ​កីឡាករ​បាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​លិខិត​អបអរ​ក្លិប​បឹងកេត​ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០​។ នេះ​បើតាម​ការ​បង្ហោះ​របស់​ក្លិប​បឹងកេត​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ពួកគេ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ​។​


​លិខិត​អបអរ​ដែល​ប្រធាន FIFA លោក Gianni Infantino ផ្ញើ​តាមរយៈ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានសរសេរថា​៖ «​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​អបអរ​សារ​ទរ​ទៅកាន់​ក្លិប​បឹងកេត​ដែល​បាន​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា និង​ជាការ​ឈ្នះ​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​»​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​បន្ថែមថា លទ្ធផល​នេះ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ក្លិប​បឹងកេត ដែល​គ្រប់គ្នា​នៅទីនេះ​សម​នឹង​ទទួលបាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​។ 
 
​បឹងកេត ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល​លើក​ទី​៤ ក្រោយ​តាម​ស្មើ​ភ្នំពេញ​ក្រោ​ន ១-១ នៅ​កីឡដ្ឋាន Smart RSN កាលពី​ថ្ងៃទី​២៥ ខែតុលា​។ ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​លេខ​២ ក្រោយ​យកឈ្នះ​ណាហ្គា​វើ​លដ៍ ៤-0 ។ ក្រុម​ទាំងពីរ មាន​៤១​ពិន្ទុ​ស្មើគ្នា ប៉ុន្តែ​បឹងកេត មានប្រៀប​លើ​រូបមន្ត Head-to-Head ក្នុង​លទ្ធផល ៤-២ កាលពី​ជើង​ទីមួយ​។​
 
​ក្នុងនាម​ជា​ម្ចាស់​ជើងឯក បឹងកេត​ក៏​ទទួលបាន​កៅអី​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្នុង​ពានរង្វាន់ AFC Cup ឆ្នាំ​២០២១ ផងដែរ​៕



Tag:
 FIFA
  បឹងកេត​
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com