ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្លឹក សំបក និង​គ្រាប់​ទៀប ជា​ឱសថ​ព្យាបាល​សើ​ស្បែក បំបាត់​អង្កែ និង​ផ្សិត​ស្បែកក្បាល​
07, Nov 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ទៀប ជា​ប្រភេទ​រុក្ខជាតិ​ដាំ​យក​ផ្លែ មាន​កម្ពស់​ជា​មធ្យម ២​ម៉ែត្រ ទៅ ៥​ម៉ែត្រ ដែល​ដាំ​ដុះ​ល្អ​នៅ​ប្រភេទ​ដីចម្ការ​។


​តាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ស្លឹក សំបក​ដើម និង​គ្រាប់​ទៀប ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ ក្នុងការ​ព្យាបាល​ជំងឺ​ផងដែរ​។ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បញ្ជាក់ថា គេ​ប្រើ​ស្លឹក​ទៀប ដោយ​បុក​លាប​លើ​រមាស់​សើ​ស្បែក និង​កក់សក់ បំបាត់​អង្គែ និង​ផ្សិត​។ ចំណែកឯ​សំបក​ដើម គេ​ប្រើ​ព្យាបាល​រាក ដោយ​យក​សំបក​មក​បុក ហើយ​ត្រាំ​ស្រា​ផឹក​។ រីឯ​គ្រាប់​ទៀប គេ​យក​បុក​ឲ្យ​ទៅជា​ម្សៅ ហើយ​ដាំទឹក​យកមក​កក់សក់​បំបាត់​ចៃ ឬ​លាង​ភួយ កន្ទេល បំបាត់​សង្កើច​។ 
 
​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ក៏​បញ្ជាក់ដែរថា ដោយសារ​គ្រាប់​ទៀប​មាន​ជាតិពុល ត្រូវ​ប្រ​យ​ត្ន័​ពេល​ផ្សំ ឬ​ពេល​ប្រើប្រាស់​កក់​កម្ចាត់​ចៃ គឺ​ចៀសវាង​កុំ​ឲ្យ​ចូល​ភ្នែក ព្រោះ​វា​បណ្ដាល​ឲ្យ​ឡើងបាយ​ភ្នែក​។ 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា របស់​ក្រសួងសុខាភិបាល​)​។ ទំព័រ ៥៩
 
 

Tag:
 ឱសថ​
 ​ទៀប​
© រក្សាសិទ្ធិដោយ thmeythmey.com