COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លើសពី​អាពាហ៍ពិពាហ៍ សាលារៀន សារមន្ទីរ រោងភាពយន្ត ក៏​បើក​ឡើងវិញ​ដែរ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​៣ វិច្ឆិកា​
18, Nov 2020 , 10:30 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ហើយ ក្រោយ​មនុស្ស​ជាង​១​ពាន់​នាក់ អវិជ្ជមាន​កូ​វីដ​-១៩ នៅពេល​ធ្វើតេស្ត​សុខភាព​ចុងក្រោយ​នេះ​។ «​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​» គឺ​សំដៅលើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្ម​ហុង​គ្រី ។ លោក Peter Szijjarto ត្រូវបាន​គេ​រកឃើញ​មាន​កូ​វីដ​-១៩ នៅពេល​ទៅដល់​ប្រទេស​ថៃ​។​

 
​ក្រោយ​ប្រកា​សបិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ក្រសួង ក៏ដូចជា​អាជ្ញាធរ បើក​សាលារៀន សារមន្ទីរ រោងភាពយន្ត កន្លែង​សាសនា និង​រៀប​អាពាហ៍ពិពាហ៍​ឡើងវិញ​។ បើតាម​សារ​សំឡេង​សម្ដេច ហ៊ុន សែន សាលារៀន នឹង​បើក​នៅ​ថ្ងៃទី​២៣ វិច្ឆិកា តាម​សំណើ​ក្រសួង​អប់រំ ខណៈ​សកម្ម​ភា​ពៀ​ផ្សេងៗ នឹង​អាច​បើក​ដំណើការ​ជា​បន្តបន្ទាប់ នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ត្រូវ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​
 
​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ទោះបី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក៏ត្រូវ​រក្សា​ទ្រទ្រង់​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​។ ដ្បិត​ជោគជ័យ​លើ​ការទប់ស្កាត់​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ក្តី ក៏​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ការពារ​ខ្លួន ពី​ជំងឺ​កូ​វីដ​-១៩​ផង​។​
 
​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​នេះ មាន​មនុស្ស​៤​នាក់​ប៉ុណ្ណោះ វិជ្ជមាន​កូ​វីដ​-១៩ រួមមាន​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម និង​ទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា និង​វៀតណាម រួមទាំង​អង្គរក្ស​ម្នាក់​។ ប៉ុន្តែ​លោក សួស យ៉ា​រ៉ា បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ កាលពី​ថ្ងៃទី​១៦ វិ​ច្ឋិ​កា​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣០៤​នាក់ ដោយ​ក្នុងនោះ មាន​៣០៤​នាក់ បានជា​សះស្បើយ និង​១៣​នាក់​ទៀត កំពុង​ព្យាបាល​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com