កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ បែលហ្ស៊ិក និង​អ៊ីតាលី ឡើងទៅ​ជួប​បារាំង និង​អេ​ស្ប៉ា​ញ វគ្គ​បន្ទាប់​
19, Nov 2020 , 10:33 am        
រូបភាព
​បែលហ្ស៊ិក និង​អ៊ីតាលី បាន​ឈានទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ក្នុង​ការប្រកួត​ពានរង្វាន់ UEFA Nations League បន្ទាប់ពី​យកឈ្នះ​គូប្រកួត​ក្នុងជំនួប​តាម​ពូ​ល​ចុងក្រោយ​រៀងៗ​ខ្លួន​។ បែលហ្ស៊ិក អ៊ីតាលី បារាំង និង​អេ​ស្ប៉ា​ញ នឹងត្រូវ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប​នៅ​ខែតុលា ឆ្នាំ​២០២១​។​


​តាមរយៈ​ជ័យជម្នះ ៤-២ លើ​ក្រុម​ដា​ណឺ​ម៉ា​កនា​ការប្រកួត​ចុងក្រោយ​ពូ​ល A2 នៅ​រាត្រី​ថ្ងៃទី​១៨ ខែវិច្ឆិកា បែលហ្ស៊ិក​ទទួលបាន​កៅអី​ទៅ​វគ្គ​ពាក់​៤​ក្រុម​ចុងក្រោយ Nations League​។ ៤​គ្រាប់​របស់​ក្រុម​រហស្សនាម​បិសាច​ក្រហម​ធ្វើបាន​ដោយ Youri Tielemans, Romelu Lukaku (២​គ្រាប់​) និង Kevin De Bruyne ខណៈ​ពីរ​គ្រាប់​របស់​ដា​ណឺ​ម៉ាក​សម្រេចបាន​ដោយ Jonas Wind និង Nacer Chadli ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​។​
 
​ឆ្លងកាត់​ការប្រកួត​ទាំង​៦​លើក បែលហ្ស៊ិក​មាន​១៥​ពិន្ទុ​ឈរ​កំពូល​តារាង នាំមុខ​ក្រុម​លេខ​២​ដា​ណឺ​ម៉ាក​ចំនួន​៥​ពិន្ទុ​។ អង់គ្លេស​ដែល​យកឈ្នះ​អ៊ី​ស្លង់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​រកបាន​១០​ពិន្ទុ ឯ​អ៊ី​ស្លង់​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។​
 
​អ៊ីតាលី ក៏​ស្ថិត​ក្នុងចំណោម​៤​ក្រុម​ដែលមាន​សិទ្ធិ​ទៅ​វគ្គ​៤​ក្រុម​ផ្តាច់ព្រ័ត្រ​ផងដែរ បន្ទាប់ពី​យកឈ្នះ​ប៊ូ​ស្នី ២-០ ក្នុងជំនួប​ចុងក្រោយ​ពូ​ល A1​។ អ៊ីតាលី​មាន​ពិន្ទុ​នាំមុខ​គូប្រជែង​ហូ​ឡង់​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​បញ្ចប់​ការប្រកួត​ទាំង​៦​លើក​រៀងខ្លួន​។ 


 
​អ៊ីតាលី​ឈរ​កំពូល​តារាង​ពូ​ល A1 មាន​១២​ពិន្ទុ ឯ​ហូ​ឡង់​ដែល​ឈ្នះ​ប៉ូឡូញ ២-១ ទទួលបាន​១១​ពិន្ទុ​ឈរ​លេខ​ពីរ ហើយ​ប៉ូឡូញ និង​ប៊ូ​ស្នី​ឈរ​លេខ​រៀង​បន្តបន្ទាប់​។​
 
​ដោយ​តម្រូវ​ឲ្យ​យកតែ​មួយក្រុម​ដែលមាន​ពិន្ទុ​នាំមុខគេ​ចាប់ពី​ពូ​លពី A1 ដល់ A4 ដូច្នេះ​អ៊ីតាលី​លេខ​១​ពូ​ល A1 បែលហ្ស៊ិក​លេខ​១​ពូ​ល A2 ត្រូវ​ទទួលបាន​កៅអី​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន Nations League ជាមួយ​បារាំង​ដែល​បាន​លេខ​១​ពូ​ល A3 និង​អេ​ស្ប៉ា​ញ​លេខ​១​ពូ​ល A4៕
 

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com