ជាតិ
នយោបាយជាតិ
គ្លីនិក លោកស្រី លី ស្រីវីណា បើកដំណើរការវិញហើយ 19, Nov 2020 , 4:42 pm
× ភ្នំពេញ៖ គ្លីនិក លោកស្រី លី ស្រីវីណា នឹងចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី២០ វិច្ឆិកា ក្រោយពីក្រសួងសុខាភិបាល សម្រេចបិទទ្វារ កាលពីថ្ងៃទី២៩ តុលា ។ នេះបើតាមសេចក្តីប្រកាសរបស់គ្លីនិក លី ស្រីវីណា នៅលើហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៩ វិច្ឆិកា។
បើតាមការប្រកាសដដែលនោះ គ្លីនិកនឹងទទួលព្យាបាលអ្នកជំងឺ ចាប់ពីម៉ោង៣ រសៀល នាថ្ងៃបើកដំណើរការតទៅ។ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោកស្រី លី ស្រីវីណា ដែរ ប៉ុន្តែលោកស្រី សុំមិនអត្ថាធិប្បាយឡើយ។
កន្លងមកក្រសួងសុខាភិបាល បានសម្រេចបិទទ្វារគ្លីនិកលោកស្រី លី ស្រីវីណា ក្រោមហេតុផលថា ពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ។ ការបិទនេះ គឺបន្ទាប់ពីមានករណីអ្នកជំងឺម្នាក់ជាមេធាវី បានស្លាប់ ពេលចូលសម្រាកព្យាបាលនៅគ្លីនិករបស់អ្នកស្រី។
ក្រោយបិទទ្វារនេះ លោកស្រី លី ស្រីវីណា ដែលជាប់បម្រាមហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំនោះ ក៏សម្រេចចិត្តសុំសិទ្ធិធ្វើសកម្មភាពឡើងវិញ។ ព្រះមហាក្សត្រ ក៏ព្រះរាជទានសម្បទានយោបាយដល់អតីតំណាងគណបក្សសង្គ្រោះជាតិរូបនេះ តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ស្របពេលទទួលបានសិទ្ធិនយោបាយវិញនេះ លោកស្រី លី ស្រីវីណា ក៏សម្រេចចិត្តសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទៀតផង។ សម្ដេច ហ៊ុន សែន អនុម័តតាមសំណើរបស់អតីតមន្ត្រីបក្សប្រឆាំងរូបនេះ៕
Tag:
លី ស្រីវីណា
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com