ជាតិ
សេដ្ឋកិច្ច
អគ្គលេខាធិការរង​GMAC៖ ប្រព័ន្ធ GSP របស់​អង់គ្លេស នឹង​ដើរតួរ​ជំនួស EBA សម្រាប់​កម្ពុជា​
19, Nov 2020 , 10:29 pm        
រូបភាព
រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ កម្ពុជា​នឹង​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP (Generalized Scheme of Preferences) ពី​ប្រទេស​អង់គ្លេស​សម្រាប់​នាំ​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​និង​គ្រឿងផ្ទុះ ដោយ​មិន​ជាប់ពន្ធ​និង​មិន​ជាប់​ការកំរិត​កូតា​។ ប្រព័ន្ធ GSP នេះ គឺ​ដើរតួរ​ជំនួស​គម្រោង EBA (​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​)​សម្រាប់​នាំ​ទំនិញ​ទៅ​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​២០២១​។

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា GSP នឹង​ដើរតួរ​ជំនួស EBA បាន​១០០​ភាគរយ សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា ទៅកាន់​អង់គ្លេស ។ 
 
​លោក កាំ​ង ម៉ូ​នី​កា បាន​បន្ថែមថា នៅពេល​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១​មករា ឆ្នាំ​២០២១ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ប្រទេស​នេះ គឺ​ចាប់ផ្ដើម​គិត​តាម​ប្រព័ន្ធ GSP វិញ​។ ប្រព័ន្ធ GSP នេះ គឺ​ផ្ដល់​ដល់​ប្រទេស​ដែលមាន​ក្របខណ្ឌ​ចំនួន​៣ ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត ក្របខណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរឡើង​។ 
 
«​បច្ចុប្បន្ន​យើង​ការនាំ​ចេញទៅ​UK(​អង់គ្លេស​) គឺ​គិត​តាម​ប្រព័ន្ធ EBA របស់​អឺរ៉ុប​។ ប៉ុន្តែ​ក្រោយពី​ថ្ងៃ​៣១ ធ្នូ​ឆ្នាំនេះ​ទៅ មានន័យថា ថ្ងៃទី​១​មករា ២០២១ គឺ​ផ្ដើម​អនុវត្ត​ប្រព័ន្ធ GPS របស់​UK សម្រេច​ផ្ដល់​ភាពអនុគ្រោះ​ដល់​កម្ពុជា ក្រោម​ក្រ​ខណ្ឌ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច គឺ​ផ្ដល់​ការអនុគ្រោះ​ទាំងស្រុង​តែម្ដង​ដូច​EBA​អ៊ីចឹង​...​ពិសេស មុខទំនិញ​ដែល​ដក​ចេញពី​EBA»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក កាំ​ង ម៉ូ​នី​កា ដោយ​បញ្ជាក់​បន្ថែមថា អង់គ្លេស គឺជា​ប្រទេស​ដែល​កម្ពុជា​នាំ​ទំនិញ​ក្នុង​វិស័យ​កាត់ដេរ​ទៅ​ច្រើនជាងគេ គឺ​ប្រមាណ​៣០​ភាគរយ ខណៈ​អាល្លឺម៉ង់​ជាប់​លំដាប់​ទី​២ ក្នុងចំណោម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ៕ 
 

Tag:
 GSP
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com