ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
នាយ យ៉ាន ស្លៀកពាក់ខោអាវពណ៌ស្រស់ៗជាស្ទីលផ្ទាល់ខ្លួន និងដើម្បីបង្កើតបរិយាកាសសប្បាយ
22, Nov 2020 , 9:29 pm        
រូបភាព
ភ្នំពេញ៖ មានមនុស្សមិនច្រើនទេ ដែលជ្រើសរើសយកការស្លៀកពាក់ប្រចាំថ្ងៃដោយសម្លៀកបំពាក់ពណ៌ស្រស់ៗ ឆើតៗ ផ្ទុយពី នាយយ៉ាន ដែលបានចំណាយពេល២៥ឆ្នាំហើយ លើការស្លៀកពាក់បែបនោះ ព្រោះយល់ថាវាអាចបង្កើតបរិយាកាសសប្បាយដល់មនុស្សជុំវិញខ្លួន។ ចំណូលចិត្តស្លៀកពាក់ពណ៌ឆើតៗស្រស់ៗ ក៏ជាស្ទីលផ្ទាល់ខ្លួន របស់នាយ យ៉ានផងដែរ។

 
សូមអញ្ជើញលោក អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ផាត ដាណេ និង នាយ យ៉ាន ដូចតទៅ៖
 
 
នាយយ៉ាន ជាអ្នកកំប្លែង និងជាអ្នកសារព័ត៌មាន នៃសារព័ត៌មាន ThmeyThmey ផងដែរ។ ជារៀងរាល់ថ្ងៃ នាយយ៉ាន តែងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្រស់ៗ ឆើតៗ ដូចជាពណ៌ក្រហម, ទឹកក្រូច,លឿង,ស្វាយ, ខៀវ និងពណ៌បៃតងជាដើម។ ជនជាតិបារាំងរូបនេះ ប្រាប់សារព័ត៌មាន ThmeyThmey ថា លោកចង់មានស្ទាយស្លៀកពាក់ប្លែកពីគេ ព្រោះនៅប្រទេសកំណើតខ្លួន មនុស្សមិនចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ស្រស់ៗនោះទេ។ ហើយលោក ក៏ធ្លាប់បានរងការរិះគន់ពីមនុស្សនៅទីនោះផងដែរ។ នេះជាការលើកឡើងរបស់ នាយ យ៉ាន ដោយបន្តថា ផ្ទុយពីប្រទេសខ្មែរ មិនមានអ្នកណារិះគន់ លើការស្លៀកពាក់លោក តែបែរជាសរសើរទៅវិញ។
 
មិនមែនស្លៀកសម្លៀកបំពាក់ គ្រាន់តែបង្កើតបរិយាកាសសប្បាយនោះទេ ពេលខ្លះសម្លៀកបំពាក់ពណ៌មួយចំនួនរបស់លោក ក៏មានអត្ថន័យផងដែរ។ «ពេលខ្លះមែនខ្ញុំជ្រើសរើសពណ៌បៃតងដោយសារតែជាពណ៌នៃក្ដីសង្ឃឹម ឬក៏ពណ៌ក្រហមដែលជាពណ៌នៃឈាម ដូច្នេះពណ៌នៃជីវិត និងកម្លាំងរបស់កម្មករ និងស្នេហាដែរ»។ នេះជាលើកឡើងរបស់ នាយ យ៉ាន៕
 








Tag:
 ស្លៀកពាក់
 នាយយ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com