កំណាព្យ
ជាតិ
ប្រពន្ធល្អ
23, Nov 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
រូបរាងល្អ សសាច់ម៉ដ្ត កត់គាប់គ្រាន់
នៅមិនទាន់ គ្រាន់ប្រើសើរ ស្មើចេះកិច្ច
កិច្ចទាំងប្រាំ ចាំស្មេរចាប់ ប្រាប់ច្បាស់ច្បិច
ច្រើនឬតិច កិច្ចសមជាក់ ភរិយា។
 
កិច្ចមួយណា ថាចាត់ចែង បែងកិច្ចការ
ក្នុងគ្រួសារ ឆ្ការតម្រង់ ផ្ចង់ជួយគ្នា
ពីរសង្គ្រោះ ទោះខាងណា ថាមិនរា
ចេះជួយគ្នា គ្រាគ្រោះដល់ ខ្វល់ឈឺឆ្អាល។
 
កិច្ចទី៣ ស្ត្រីត្រូវខ្លាំង តាំងចិត្តធ្ងន់
ជាប្រពន្ធ ធន់ទប់ចិត្ត ឥតស្ងើកស្រាល
រេក្បត់ចិត្ត ផិតស្វាមី ស្តីដៀលដាល
ជាប់តំណាល ដាលតំណ តអាស្រូវ។
 
រីកិច្ចបួន ស្ងួនចាស់ផ្តាំ ចាំរក្សា
ទ្រព្យគ្រួសារ ថាថាងថែ បែរបែងត្រូវ
ប្រាំឈ្លាសវៃ លៃកិច្ចការ ឆ្ការប៉ះប៉ូវ
ធាតុតម្រូវ ត្រូវគ្រប់ប្រាំ ចាំណាស្ត្រី។
 

© រក្សាសិទ្ធិដោយ thmeythmey.com