ជាតិ
បទសម្ភាសន៍
រថយន្ត
លោក SHARAF Rami ពេញចិត្តបើកឡាន Mercedes-Benz ផលិតឆ្នាំ១៩៦៨ ដែលមានតែមួយគត់នៅភ្នំពេញ
23, Nov 2020 , 7:19 pm        
រូបភាព
ភ្នំពេញ៖ ទោះបីជាលោក SHARAF Rami ដែលជាអនុប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានលទ្ធភាពទិញរថយន្តទំនើប ប៉ុន្តែលោកបែរជាពេញចិត្តនឹងបើកបររថយន្តបុរាណទៅវិញ។ លោក មានរថយន្តម៉ាក Mercedes-Benz ប្រភេទ W115 ម៉ូឌែល 220 ផលិតឆ្នាំ១៩៦៨មួយគ្រឿង ដែលលោក បានធ្វើទំនើបកម្មខ្លួនឯង លើឡានបុរាណវិញ ដើម្បីជិះបាន។  នៅក្នុងបទសម្ភាសជាមួយថ្មីៗ លោក Rami បានឲ្យដឹងថា កាលលោកទិញរថយន្ដម៉ាក Mercedes-Benz នេះមកគឺវាខូចច្រើនណាស់ ដូច្នេះលោក និងកូន បានបានដកគ្រឿងបង្គុំចេញទាំងអស់ ទុកតែគ្រោងឆ្អឹងឡាន។ បន្ទាប់មកគាត់ជួសជុល និងដុសលាងគ្រប់គ្រឿងទាំងអស់យ៉ាងត្រឹមត្រូវ និងបាញ់ថ្នាំឡើងវិញនោះគឺពណ៌ក្រហមឈាមជ្រូក និងដំបូលខ្មៅ ដែលខ្លួនស្រឡាញ់។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក  SHARAF Rami ដូចតទៅ៖

 
សូមជម្រាបថា រថយន្ដ Mercedes-Benz ប្រភេទ W114 និងW115 ត្រូវបានផលិតចំនួន ១ ៨៥២ ០០០ គ្រឿង ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៦។ កាលណោះ ម៉ូឌែល 220 នេះ អាចជិះល្បឿនអតិបរិមា ១៦៨គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ម៉ាស៊ីនប្រើសាំងច្រើន (១១លីត្រ ក្នុង១០០គីឡូម៉ែត្រ) ដោយសាររថយន្ដនេះធ្ងន់ (១៣៣០គីឡូក្រាម)។ ម៉ាក Mercedes-Benz ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩២៦ ហើយបច្ចុប្បន្ន គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DAIMLER៕




 

Tag:
 រយថយន្តបុរាណ
 យានយន្ត
 ឡាន
 Mercedes-Benz
  W115
 SHARAF Rami
© រក្សាសិទ្ធិដោយ thmeythmey.com