កីឡាជាតិ
ជាតិ
Yudai Ogawa ជាកីឡាករបរទេសដំបូងគេរបស់លោក Oleg នៅភ្នំពេញក្រោន 23, Nov 2020 , 4:45 pm
Yudai Ogawa ចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោន, រូបថតភ្នំពេញក្រោន
× កីឡាករ Yudai Ogawa បានចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោន ក្រោយចែកផ្លូវជាមួយក្លិបអង្គរថាយហ្គឺរ។ ខ្សែបម្រើរូបនេះ ត្រូវជួយភ្នំពេញក្រោនប្រជែងដណ្តើមជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងរដូវឆ្នាំ២០២១។
Yudai Ogawa ជាកីឡាករបរទេសដំបូងគេរបស់លោក Oleg Starynskyi ដែលទើបត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកភ្នំពេញក្រោនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ មុនចូលរួមជាមួយភ្នំពេញក្រោនខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះធ្លាប់លងឲ្យក្លិបធំៗចំនួនពីរនៅកម្ពុជា។ ក្នុងនោះរូបគេបានចុះកិច្ចសន្យាលេងក្លិបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០១៨ មុនផ្ទេរទៅកាន់ក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៩ និង២០២០។
មុនមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា កីឡាករកម្ពស់១.៧៤ម៉ែត្ររូបនេះ ធ្លាប់លេងក្លិបក្របខណ្ឌទី៣របស់ជប៉ុន Gifu FC និងក្លិបក្របខណ្ឌទីពីររបស់ប៉ូឡូញ Widzew Lodz។
កីឡាករ Yudai Ogawa បានចូលប្រឡូកវិស័យកីឡាបាល់ទាត់ដំបូង ដោយធ្វើជាយុវជនរបស់ក្លិប Valie Tsuru ក្រោយមកក៏បានផ្លាស់ទៅកាន់ក្លិប Yamanashi Gakuin ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនដូចគ្នា៕
Tag:
បាល់ទាត់
ភ្នំពេញក្រោយ
Yudai Ogawa
© រក្សាសិទ្ធិដោយ thmeythmey.com