អត្ថបទពាណិជ្ជកម្ម
លែងកើត​ទុក្ខ​រឿង​ខ្ចី​ម៉ូតូ​គេ​ជិះ ក្រោយ​ឈ្នះ​៥​លាន​ពី​វើក WURKZ ទិញ​បាន​១​គ្រឿង​ភ្លាម​
25, Nov 2020 , 2:58 pm        
រូបភាព
​កម្មករសំណង់​នៅ​ក្រុង​សៀមរាប​ម្នាក់​មានភ័ព្វ​សំណាង​គាស់​ឈ្នះ​បាន​ទឹកប្រាក់​៥​លាន​រៀល​ពី​វើក WURKZ កាលពី​ថ្ងៃទី​១៣ វិច្ឆិកា ថ្មីៗ​នេះ ធ្វើ​ឲ្យ​ធូរស្បើយ​ទុក្ខ​កង្វល់​រាប់​ឆ្នាំ​របស់គាត់ ត្រឹម​មួយប៉ប្រិចភ្នែក​។​
 
​លោកស្រី ម៉ាប សារ៉ូ​ន វ័យ ២៣​ឆ្នាំ បាន​រៀប​រាប់ការ​ឈ្នះ​ថា​៖ «​ម៉ោង​ប្រហែល​៧​ព្រឹក ខ្ញុំ​ទិញ​វើក WURKZ ១​កំប៉ុង​គាស់​ហូប មុន​ឡើងទៅ​ការដ្ឋាន​ជាន់​ខាងលើ ក៏​នឹកស្មានថា គាស់​បាន​៥ ពាន់​អី​ក៏​មិន​ចាប់អារម្មណ៍​។ ដល់​កាន់​កំប៉ុង​ឡើងដល់​ខាងលើ​ក៏​ស្រែកប្រាប់​ទៅ​ក្មួយ​ដែល​ធ្វើការ​ជាមួយគ្នា​ថា ឈ្នះ​បាន​៥​ពាន់​រៀល​។ គាត់​ក៏​សុំ​មើល ខ្ញុំ​មុននឹង​ហុច​ឲ្យ​គាត់​មើល​ក៏​យកមក​ពិនិត្យមើល​ម្តងទៀត​ខ្លួនឯង​ក៏​ស្រាប់តែ​ភ្ញាក់ផ្អើល​ថា មិនមែន​៥​ពាន់​ឯណា គឺ​៥​លាន​បាននាំគ្នា​ផ្អើល​រត់​មករក​ខ្ញុំ​សុំ​មើល និង​ជួយ​អរ​គ្រប់គ្នា​»​។​
 
​អ្នកមាន​សំណាង​រូបនេះ​បញ្ជាក់ថា ដោយសារ​គាត់​មាន​ជំងឺ​ក្រពះ​ទើប​ពិបាក​រក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ណា​អាច​ហូប​បាន​ស្រួល អ៊ីចឹង​ហើយ​ទើប​គាត់​ហូប​បានតែ​វើក WURKZ ហ្នឹង ព្រោះ​បាន​ជួយ​ប៉ូវ​កម្លាំង​គាត់​ដែលជា​អ្នកធ្វើ​ការប្រើ​កម្លាំង​សុទ្ធសាធ​នេះ​ឲ្យ​តស៊ូ​ទៅមុខ​បាន​។​
 
​គាត់​បានបញ្ជាក់​បន្ថែម​ថា ទឹកប្រាក់​នេះ​បាន​យកទៅ​ទិញ​ម៉ូតូ​១​គ្រឿង ដែលជា​ទ្រព្យ​សំណាង​ដំបូង​ក្នុង​ជីវិត ដើម្បី​សម្រួល​ដល់​ជីវភាព ព្រោះ​កន្លងមក ពេល​ទៅណា​មក​ណា​មានតែ​ហាមាត់​ទៅ​ខ្ចី​របស់​បងប្អូន ឬ មិន​អ៊ីចឹង​សុំ​ដោយសារ​គេ​ជានិច្ច​។ ប៉ុន្តែ​ពេលនេះ​ទុក្ខ​កង្វល់​នេះ​បាន​ដោះស្រាយ​ធ្វើ​ឲ្យ​គាត់​អាច​ទៅណា​មក​ណា​បាន​ដោយ​សប្បាយចិត្ត​បំផុត​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com