អត្ថបទពាណិជ្ជកម្ម
«​បុរី ប៊ុន លី​» ប្រកាស​បើក​លក់​ផ្ទះ​តម្លៃ​ទាប​ចំនួន ៥​ល្វែង នៅ​ចុង​ឆ្នាំនេះ​....
26, Nov 2020 , 2:47 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​លំនៅស្ថាន ទំនើប​មួយកន្លែង ស្ថិតនៅ​តំបន់​ចំការ​ដូង បានប្រកាស​បើក​លក់​ផ្ទះ​តម្លៃ​ទាប​ចំនួន ៥ ល្វែង​ជាការ​ដូរ​ឆ្នាំ​ថ្មី នៅ​ថ្ងៃទី ១១-១២ ខែ ធ្នូ ខាងមុខនេះ ។​
 
​អ្នកជំនាញ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើនរូប​ធ្លាប់បាន​ឱ្យដឹងថា​៖ «​តំបន់​ចំការ​ដូង ជា​តំបន់​សក្កដានុពល​មួយ​លើ​សំណង់​លំនៅស្ថាន ដោយសារតែ​តំបន់​នេះ​ជា​តំបន់​អ៊ូអរ សំបូរ​ទៅដោយ​អាជីវកម្ម រោងចក្រ សហគ្រាស តូចធំ​ជាច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​តម្រូវការ​គេហដ្ឋាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​អូសទាញ​អ្នកវិនិយោគ​លើ​វិស័យនេះ ឲ្យ​បន្តាក់ទុន​វិនិយោគ​ជាប​ន្ត​បន្ទាប់ រហូត​តំបន់​នេះ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​យ៉ាងសំខាន់​នៃ​រាជធានី​ភ្នំពេញ »​។​
 


​ជាមួយគ្នានេះ​«​បុរី ប៊ុន លី​» ដែលមាន​ទីតាំងនៅ តំបន់​ចំការ​ដូង នៅលើ​ផ្លូវ​បឹង​តា​ម៉ា​ត ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បើ​ចុះ​ពី​ផ្លូវ​២១៧ (​ផ្លូវ​ចំការ​ដូង​) តែ ៥០០​ម៉ែត្រ ក៏បាន​ប្រកាស​បើក​លក់​ជូន​អតិថិជន ដោយ​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស​ដោយ​បញ្ចុះតម្លៃ ៨% និង​បូក​បន្ថែម ៥០០០​ដុល្លារ ភ្លាមៗ  សម្រាប់​ការ​កក់​ផ្ទះ​ប្រភេទ ថោ​ន​ហោ​សន៍​-​ប៊ី (Town-House B) សម្រាប់ ៥​ល្វែង និង​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី ១១​និង ១២ ខែ ធ្នូ ខាងមុខនេះ ។ 
 
​អតិ​ជន​ដែលមាន​បំណង់​ចង់​ទិញ​គេហដ្ឋាន នៅ​តំបន់​នេះ កុំ​ឲ្យ​ឱកាស​នេះ​កន្លងផុតទៅ​ឲ្យ​សោះ​…!!!
 


​គួរ​បញ្ចា​ក់ថា  គម្រោង ថោ​ន ហោ​ស៍ ប៊ី (Town-House B) ថ្មី​របស់ បុរី ប៊ុន លី នេះ​នឹង​ក្លាយជា  ជា​លំនៅស្ថាន​សម្រាប់ ធ្វើ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម និង​ជា​ការិយាល័យ​ដ៏​ទំនើប ដោយ​ផ្អែកទៅលើ គម្រោង បុរី ប៊ុន លី ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​អាជីវកម្ម​ដ៏​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រជាជន​ក្នុង​តំបន់  ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ ៣​ហិកតា​។ 
 
​សូម​ជម្រាប​ផងដែរ​ថា គម្រោង​លំនៅឋាន ថោ​ន ហោ​ស៍​- ប៊ី (Town House-B) ដំណាក់កាល​ទី​២ នេះ មាន​ត្រឹមតែ ៥០​ខ្នង​តែប៉ុណ្ណោះ​។ ដូច្នេះហើយ​ប្រសិនបើ​លោកអ្នក​មាន​ចំណាប់អារម្មណ៍ អាច​អញ្ជើញ​មក​ទស្សនា​នូវ​គម្រោង​លំនៅឋាន ថោ​ន ហោ​ស៍​- ប៊ី (Town House-B) ដំណាក់កាល​ទី​២​នេះ ដែលមាន​ផ្ទះ​គំរូ​ពិតៗ​ធ្វើ​ឲ្យ​លោកអ្នក​ងាយស្រួល​ក្នុងការ​ពិនិត្យមើល​ពី​ស្ថានភាព​ជាក់ស្តែង នឹង​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​អំពី​ការជ្រើសរើស​ផ្ទះ​ផងដែរ​៕ 
 


​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 22 77 89/077 22 77 89 / 068 22 77 89
​ទីតាំង​បុរី ប៊ុនលី : https://goo.gl/maps/aPQu2wwprCz6n9PQA 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com