ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ស្នាម​ជ្រួញ​លើក មិន​ពិបាក​កម្ចាត់​ឡើយ​ជាមួយ​គន្លឹះ​ទាំងនេះ​
24, Jul 2022 , 6:59 am        
រូបភាព
​បញ្ហា​ឡើង​ស្នាម​ជ្រួញ​លើក​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​និង​ទប់ស្កាត់​បញ្ហា​ជ្រួញ​ក ៖
 
១. ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​
 
​ការផ្ដល់​សំណើម​ដល់​ស្បែក​-​ក គឺ​ចាំបាច់​ណាស់​ដើម្បី​បំបាត់​និង​ទប់ស្កាត់​ស្នាម​ជ្រួញ​។ អ្នក​អាច​ប្រើប្រាស់​ប្រេង​អូ​លីវ ប្រេងដូង ឬ​ប្រេង​គ្រាប់​អាល់​ម៉ុ​ន​ដើម្បី​លាប​ម៉ាស្សា​លើ​ស្បែក​-​ក​ក្រោយពេល​ងូតទឹក​រួច​។ អ្នក​ក៏​គួរ​ការពារ​ស្បែ​កក​មិនឱ្យ​ត្រូវ​កម្ដៅថ្ងៃ​ច្រើនពេក​ផងដែរ​ដើម្បី​ដោះស្រាយ​ក៏ដូចជា​ទប់ស្កាត់​បញ្ហា​ស្នាម​ជ្រីវជ្រួញ​។ មុននឹង​ចេញ​ក្រៅ​គួរប្រើ​ប្រាស់​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​លើក ព្រមទាំង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផង​។​
 
២. ប្រើប្រាស់​ចេកទុំ​និង​យ៉ា​អួរ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ចេកទុំ​ដែល​កិន​ម៉ដ្ឋ​ជាមួយ​យ៉ា​អួរ​សុទ្ធ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ស្បែ​កក​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៣. ប្រើប្រាស់​ផ្នែក​ពណ៌​នៃ​ស៊ុត​
 
​វីតាមីន​និង​ប្រូតេអ៊ីន​ដែលមាន​ក្នង​ស៊ុត​អាចជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ជ្រីវជ្រួញ​លើ​ស្បែក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​រួច​លាប​ម៉ាស្សា​លើ​ស្បែក​-​ក​កន្លែង​ដែល​ជ្រីវជ្រួញ​។ រងចាំ​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៤. ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
 
​វីតាមីន C គឺ​មិន​ត្រឹមតែ​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ឡើង​ស្នាម​ជ្រីវជ្រួញ​លើ​ស្បេ​ក​ផងដែរ​។ នេះ​ក៏​ព្រោះតែ​រាងកាយ​ត្រូវការ​វីតាមីន C ដើម្បី​ផលិត​កូ​ឡា​ជែ​ន​។​
 
៥. រួមបញ្ចូល​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​
 
​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​អា​មី​ណូ​ដែល​ចាំបាច់​សម្រាប់​ស្បែក​ដើម្បី​ស្ដារ​ភាព​តឹង​ណែន​រលោង​ស្អាត​ឡើងវិញ​។ ម្យ៉ាងវិញទៀត​ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com