ពីនេះ ពីនោះ
សុខភាព
ស្វែងយល់​ពី​រោគសញ្ញា​នៃ​ប្រតិកម្ម​អា​លែ​ហ្ស​រលាក​ច្រមុះ​
27, Nov 2020 , 8:59 pm        
រូបភាព
​ប្រតិកម្ម​អា​លែ​ហ្សី​នៃ​ការ​រលាក​ច្រមុះ ឬ ត្រូវបាន​គេ​ហៅ​ម្យ៉ាង​ទៀតថា Hay fever គឺ​បណ្តាលមកពី សញ្ញា និង រោគសញ្ញា​ដែលមាន​សភាព​ដូចជា​ជំងឺ​ផ្តាសាយ មានដូចជា​៖ ការ​ហៀរ​សំបោរ​, រ​ម៉ាស់​ភ្នែក​, តឹង​ច្រមុះ​, កណ្តាស់ និង មាន​សម្ពាធ​នៅក្នុង​ច្រមុះ​។ ប៉ុន្តែ​ខុសពី​គ្រុនផ្តាសាយ ស្ថានភាព​នៃ​ប្រតិកម្ម អា​លែ​ហ្សី​នៃ​ការ​រលាក​ច្រមុះ​នេះ គឺ​មិនបាន​បណ្តាលមកពី ពពួក​វីរុស​នោះទេ​។ គឺ​វា​បណ្តាលមកពី ការ​មាន នូវ​ប្រតិកម្ម​អា​លែ​ហ្សី​ឆ្លើយតប​ទៅនឹង វត្ថុ​ដែល​បង្កអោយមាន​ប្រតិកម្ម​អា​លែ​ហ្សី ដែលមាន​ស្ថិតនៅក្នុង ឬ ខាងក្រៅ​ផ្ទះ​របស់​អ្នក មានដូចជា រោមសត្វ​, លំអងផ្កា​,​កំទេចធូលី​ឬ ពពួកសត្វ​ល្អិត​តូចៗ ។​


​រោគសញ្ញា​
​សញ្ញា និង រោគសញ្ញា របស់​ប្រតិកម្ម​អា​លែ​ហ្សី​នៃ​ការ​រលាក​ច្រមុះ ជាធម្មតា​គឺ​ចាប់ផ្តើម​កើតមាន​ភ្លាមៗ បន្ទាប់ ពី​អ្នក​បាន​ប្រឈម​ទៅនឹង សមាសធាតុ​ជាក់លាក់​ណាមួយ ដែល​អាច​បង្កអោយមាន​ប្រតិកម្ម អា​លែ​ហ្សី នេះ​បាន រួមមាន​ដូចជា​៖
 
•​មានការ​ហៀរ​សំបោរ ឬ តឹង​ច្រមុះ​។​
•​ហៀរ​ទឹកភ្នែក ឬ មានការ​រមាស់​ភ្នែក​។​
•​កណ្តាស់​។​
•​ក្អក​។​
•​រ​ម៉ាស់​ច្រមុះ និង រមាស់​នៅ​ផ្នែក​ខាងលើ​ក្នុង​មាត់ ឬ បំពង់ក​។​
•​មាន​សម្ពាធ​នៅក្នុង​ច្រមុះ និង មានការ​ឈឺចាប់​នៅលើ​ផ្ទៃមុខ​។​
•​មានការ​ហើមប៉ោង ឬ ស្បែក​នៅ​ខាងក្រោម​ភ្នែកមាន​ពណ៌​ខៀវ​ជាំ​។​
•​បាត់បង់​សម្ថ​ភាព ក្នុងការ​ស្រង់ក្លិន ឬ ដឹង​រសជាតិ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com