អត្ថបទពាណិជ្ជកម្ម
សមាជិក​ចំណូល​ថ្មី​កូនកាត់ V20 ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo V20 SE នឹងមាន​វត្ត​មាននៅ​ទីផ្សារ​ស្រុក​យើង​ឆាប់ៗ​នេះ​!
27, Nov 2020 , 11:36 am        
រូបភាព
​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo គឺជា​ម៉ាក​ទូរ​សព្ទ​ដែលមាន​ឈ្មោះ​បោះ​សម្លេង នឹងមាន​សន្ទះ​ខ្លាំង​នៅ​តំបន់​នៃ​ទ្វីបអាស៊ី សម្រាប់​ស្មា​ត​ហ្វូ​ន​នីមួយៗ​ត្រូវបាន​ធ្វើការ​ឌី​ហ្សា​ញ​ឡើង​ឲ្យ​ទាន់​នឹង​សម័យកាល​យុវវ័យ និង​វិស័យ​ទិច​ណូ​ឡូ​ជី ។
 
​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាង​មកនេះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បានទទួល​លទ្ធផល​យ៉ាង​ល្អ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទូទាំង​ពិភពលោក ដូចដែល​យើង​បានដឹងហើយថា​កន្លងមក vivo ធ្លាប់​បានចេញ​ទូរ​សព្ទ​ជាច្រើន​ម៉ូ​ឌែ​ល ដែលមាន​រូបរាង​ទាន់សម័យ គុណភាព​ល្អ និង​តម្លៃ​សមរម្យ ទទួលបាន​ការគាំទ្រ និង​មាន​អ្នក​ចូលចិត្ត​យ៉ាងច្រើន​។ ក្នុងនោះ​ផង​ដែល vivoV20 ក៏​ទទួលបាន​ការគាំទ្រ​ខ្លាំង និង​មានការ​ផ្សព្វផ្សាយ​ទៅដល់​ប៉ែក​អឺរ៉ុប​ផងដែរ​។​


 
​មកដល់​ឥឡូវនេះ យើង​ចាប់អារម្មណ៍​ឃើញថា ទូរ​សព្ទ​ដៃ vivo ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស​គឺ ទូរ​សព្ទ vivo V20 មិន​ថា​ពណ៌ មុខងារ​ពិសេសៗ រឺក៏​តម្លៃ អាចនិយាយបាន​ថា​គឺ​សាក​សម​ជាមួយនឹង​តម្រូវការ​អ្នក​ទាំងអស់គ្នា​។ 
 
​យោងតាម​ព័ត៌មាន​ដែល vivo បានប្រកាស​ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សមាជិក​ចំណូល​ថ្មី​កូនកាត់ V20 ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo V20 SE នឹង​ប្រកាស​ដាក់លក់​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​នៅ​ដើមខែ ធ្នូ ឆ្នាំ 2020 នេះហើយ​។ ប៉ុន្តែ​យោងតាម​រយៈ​ព័ត៌មាន​ដែល vivo បាន​បង្ហើប​ឲ្យ​ដឹង​នោះ យើង​គ្រាន់តែ​ដឹងថា vivo V20 SE រចនាបទ​មាន​រាង​កោង 3D ផ្តល់​មក​ជាមួយនឹង​ជម្រើស 2​ពណ៌ គឺ Oxygen Blue & Gravity Black ស្តើង​ស្រាល បំពាក់​នូវ​កាមេរ៉ា​ក្រោយ 3​គ្រាប់ ដំណើរការ​ដោយ​ច្ចេក​វិទ្យា​សាក​ថ្ម​លឿន 33W Flash Charge​។ 
​សម្រាប់​ព័ត៌មាន​លំអិត​ផ្សេងៗ vivo នឹងដាក់​ប្រកាស​ជា​ផ្នូ​វ​ការ​នៅពេល​ក្រោយ​ក្នុង​ផេ​ក​ផ្លូវការ vivoKH៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com