ជាតិ
ពីនេះ ពីនោះ
បើស្រឡាញ់…
28, Nov 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ ប៉ាកកាខ្មៅ ជាតិ បទ ពាក្យ៧
 
ចួនស្ទួនរណ្តំផ្សំណែងណង ពីរោះឆ្លើយឆ្លើយអក្ខរា
ស្រៈព្យញ្ជនៈល្បះផងណា ល្គាយល្គងខ្លឹមសារសណ្តំចិត្ត។
 
មេបួនបាត់មុខឃើញកម្រ បន្ទោលកាកក៏ខ្វះអ្នកស្និទ្ធ
ពស់លេបកន្ទុយស្រងាកចិត្ត ពំនោលក្រៀមស្វិតឥតអ្នកថែ។
 
ក ខ នមោ ទ្រហោរស្រែក ខ្លាចក្រែងថ្ងៃស្អែកម្ចាស់ប្រួលប្រែ
រមាំងដើរព្រៃជាប់ទងដែរ ភ័យខ្លាចក្មេងខ្មែរប្រែទំនុក។
 
ព្រះចន្ទ្របាំងឆ័ត្រស្ងាត់លែងស្តី ផ្កាឈូករីកក្តីភ័យស្លេកមុខ
ទាំងសត្វកាងស្លាបស្លក់កើតទុក្ខ ជាប់ទងក្តោបមុខក្តុកក្តួលក្តាត់។
 
សង្ខេបសង្ខិត្តឥតបន្លាយ រំលឹកព្រោះស្តាយខ្លាចកាព្យបាត់
កំណាព្យខ្មែរភ្លេចមុខជាស្ងាត់ ថ្ងៃក្រោយខ្មែរបាត់កេរដូនតា។
 
ស្រឡាញ់កាព្យខ្មែរថែកវី ជើងចាស់ជើងថ្មីខ្មីរក្សា
គាំទ្រផ្សព្វផ្សាយថែមរួមស្តារ ខ្មែររួមរក្សា កាព្យគង់នៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com