ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«រំសាយ,រំអិល,រំហួត,រំហ,រំដោះ, រំលើង,រំលឹក,រំលស់...» អាចប្រើជាព្យាង្គរាយ និងតម្រួត
28, Nov 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យ«រំសាយ,រំអិល,រំហួត,រំហ,រំដោះ, រំលើង,រំលឹក,រំលស់ ជាដើម អាចសរសេរជាព្យាង្គរាយដូច្នេះក៏បាន ឬសរសេរជាព្យាង្គតម្រួត«រម្សាយ,រម្អិល ឬរំឥល,រម្ហូត រម្ហ,រម្តោះ, រម្លើង, រម្លឹក ឬ រំឭក,រម្លស់ យ៉ាងនេះក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។
 
ពាក្យដទៃច្រើនទៀតដែលអាចសរសសេរជាព្យាង្គរាយ និងព្យាង្គតម្រួត។ ពាក្យទាំងនោះមានដូចជា សំអាត ឬសម្អាត,សំអាង ឬសម្អាង, សំអុយ ឬសម្អុយ, សំអិត ឬ សំឥត។ល។ 
 
លើកលែងតែពាក្យមួយចំនួនត្រូវសរសេរជាព្យាង្គរាយជាដាច់ខាត ដោយពាក្យនោះមានដូចជាពាក្យ ជំងឺ, សំរាម។ល។ មិនអាចសរសេរជា«ជម្ងឺ» ឬ«សម្រាម»បានឡើយ៕  
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com