អត្ថបទពាណិជ្ជកម្ម
អស់​តែ​៥០០​រៀល​ប៉ុណ្ណោះ …! កុំ​ចាំ​ដល់​គេ​ពិន័យ​ទាន់​…!!!
30, Nov 2020 , 10:24 am        
រូបភាព
​ដោយសារ​ថ្លៃ​សេវា​ប្រមូល​សំរាម ត្រូវបាន​ដកចេញ​ពី​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​(EDC) ចាប់ពី​ដើមឆ្នាំ​២០២០ នេះ ធ្វើ​បងប្អូន​ប្រពល​រដ្ឋ​យើង​ច្រើនតែ​ភ្លេច​បង់ថ្លៃ​ប្រមូល​សំរាម ដែលជា​ហេតុដែល​ធ្វើ​ឲ្យ​មាន​ទម្រង់​នៃ​ការ​ដាស់តឿន និង​ពិន័យ​ផ្សេងៗ​ពី​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​ផងដែរ​។​




 
 បើតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៩ ការទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំខែ អាចធ្វើ​ឡើង​តាម​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក ធនាគារ ឬ​តាម​ភ្នាក់ងារ​វេរ​លុយ​នានា​ជាដើម​។ ជាមួយគ្នា​នោះដែរ សម្រាប់​អតិថិជន អេ អឹម ខេ ក៏​អាច​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត ដើម្បី​បង់ថ្លៃ​សំរាម ដោយ​ចំណាយ​ត្រឹមតែ​៥០០ រៀល ប៉ុណ្ណោះ​ក្នុង​មួយ​ប្រតិបត្តិការ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា ដែល​អាច​ធ្វើបាន​គ្រប់​ទីកន្លែង​។​
 
​លើសពីនេះទៅទៀត តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ អតិថិជន​អាចធ្វើ​ការ​វេរ​លុយ បង់​វិក្កយបត្រ​ទឹក ភ្លើង សេវា​អ៊ីនធឺណិត ទូរទស្សន៍​ខ្សែកាប ទិញ​កាត​ទូរស័ព្ទ បង់ថ្លៃ​ទំនិញ បរិច្ចាគ​មូលនិធិ​សប្បុរសធម៌ វេរ​លុយ​ទៅ​ធនាគារ​ក្នុងស្រុក វ៉ា​ឡេ​ត​បាគង ផាយ​ផេ ជាដើម​។ 
 
​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ រាល់​ការធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ អតិថិជន​នឹង​ទទួលបាន​ពិន្ទុ​ដើម្បី​សន្សំទុក ប្តូរ​យក​រង្វាន់​ជាច្រើន​ដូចជា តុក្កតា និង​ដប​ទឹកស្អាតៗ​ម៉ាក Lock & Lock ថែម​ទៀតផង​។ 
 
​ចាំ​អង្កាល់​ទៀត តោះ​ដោ​ន​ឡូត​ឥឡូវនេះ http://onelink.to/ss87zk ព័ត៌មាន​បន្ថែម​៖ 023 220 202/ 1800 200 200 មើល​វីដេអូ​ពី​របៀប​បង់ថ្លៃ​សំរាម​៖
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com