អត្ថបទពាណិជ្ជកម្ម
ពិធី​សម្ពោធ​ជា​ផ្លូវការ ការិយាល័យ​លក់ បុរី ណា​ឌី​
30, Nov 2020 , 2:18 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ - បុរី ណា​ឌី បានដាក់​សម្ពោធ​ជា​ផ្លូវការ នូវ​ការិយាល័យ​លក់​របស់ខ្លួន ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ 6A និង​មាន​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ ពី​សាលា​កសិកម្ម ព្រែកលាប​។ សម្រាប់​ការិយាល័យ​លក់​របស់ បុរី ណា​ឌី បាន​ត្រៀមខ្លួន​រួចជាស្រេច រង់ចាំ​បើកទ្វារ​ទទួល​សាធារណជន ចាប់ពីពេលនេះ​ផងដែរ​។ នេះ​គឺជា​ឱកាស​ពិសេស​សម្រាប់​លោកអ្នក អាច​ស្វែងយល់​ស៊ីជម្រៅ ពី​គម្រោង​របស់​យើង​។​
 




​បុរី ណា​ឌី នឹង​ណែ​នាំមក​ជូន​លោកអ្នក នូវ​គេហដ្ឋាន​ដែលមាន​ការ​រចនា​ម៉ូត​យ៉ាង​ទំនើប​, ស៊ីវីល័យ​, ទាន់សម័យ​, និង​ការ​រចនា​លំដាប់ថ្នាក់​អន្តរជាតិ ចំនួន 3 ប្រភេទ​គឺ​៖ វីឡា​ភ្លោះ​, វីឡា​កូនកាត់ និង​ផ្ទះ​អាជីវកម្ម​នៅលើ​ផ្លូវរដ្ឋ 20 ម៉ែត្រ ត​ភ្ជាប់​ទៅកាន់​ទីក្រុង​រណប​លី​យ៉ុង​ផាត់​។ សម្រាប់​គ្រួសារ​ដែល​រស់នៅក្នុង​បុរី​ណា​ឌី ក៏​អាច​រីករាយ​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សម្បូរបែប នៅក្នុង​បុរី ដូចជា​៖ អាង​ហែល​ទឹក​, ក្លឹប​ហាត់ប្រាណ​, ក្លិប​ហោ​ស​, កន្លែង​ក្មេង​លេង​, សួនផ្កា​សាគូ​រ៉ា​ខ្មែរ​, សាល​កញ្ចក់​សម្រាប់​កម្ម​វិធី​មង្គល​របស់​លោកអ្នក និង​ផ្លូវ​រត់​ហាត់ប្រាណ​ជាដើម​។
ក្រៅពី​សម្រាប់​ការរស់នៅ​យ៉ាង​សុខដុមរមនា បុរី ណា​ឌី​ស្ថិតនៅក្នុង​តំបន់​ស្នូល​នៃ​គម្រោង​អភិវឌ្ឍន៍​ធំៗ​នានា និង​ជា​តំបន់​ដែលមាន​សក្ដានុពល នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ទីនេះ​ស័ក្តិ​សមជា​កន្លែង​វិនិយោគ ដែល​ធានា​នូវ​ផលចំណេញ​ខ្ពស់បំផុត សម្រាប់​អ្នកវិនិយោគ​។​
 




​បុរី ណា​ឌី គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ទី​ពីរ របស់ ក្រុមហ៊ុន GC-City Co., Ltd. ដែលជា​បុត្រ​សម្ព័ន្ធ​របស់ GCC GROUP​។ គួរបញ្ជាក់​ផងដែរ​ថា គម្រោង​ទី 1 របស់ GC-CITY គឺ អគារ​ភ្លោះ លំដាប់​ផ្កាយ 5 CEO Wyndham Residence ដែល​ទទួលបាន​ពានរង្វាន់ 3 ពី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា គឺ អា​ផាត​មិន​លំដាប់​ខ្ពស់​ដែល​ល្អ​ដាច់​គេ​បំផុត អា​ផាត​មិនដែល​មានការ​រចនា​ល្អ​ដាច់​គេ​បំផុត និង​គម្រោង​ការិយាល័យ​ដែល​ល្អ​ដាច់​គេ​បំផុត​។ GC-City ក៏​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ពង្រីក​វិសាលភាព​របស់ខ្លួន ឲ្យ​ក្លាយជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដ៏​ល្អ​ដាច់​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​លោក Ka Ki Chairman នៃ GCC មានប្រសាសន៍ថា​៖«The Golden Cambodian Century (GCC) បាន​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​សំខាន់ៗ​ចំនួន​បី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​, វិស័យ​វិនិយោគ​លើដី​ធ្លី​, និង​វិស័យ​ហិរញ្ញវត្ថុ​។ ការអភិវឌ្ឍ​លំនៅឋាន​របស់​យើង មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​គេ ដោយ​ការផ្ដោត​សំខាន់​ទៅលើ​ការការពារ​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​រួមគ្នា​ជា​សហគមន៍​។ ពួកយើង​បានចាប់ផ្ដើម​នូវ​គម្រោង​ទី​ពីរ​របស់​យើង តាមរយៈ GC-CITY ពួកយើង​នឹង​ពង្រីក​វិសាលភាព​របស់ខ្លួន ឲ្យ​ក្លាយជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ឈានមុខ​គេ​នៅ​កម្ពុជា​»​។​
 





​លោក Eric Chong, CEO របស់ GC-CITY ក៏បាន​លើកឡើង​ក្នុង​ពិធី​នេះដែរ​ថា​៖ «​នៅក្នុង​លំ​នោះ​ដ្ឋា​ន​សហគមន៍​ដែល​រៀបចំ និង​អភិវឌ្ឍន៍​ដោយ​បុរី ណា​ឌី​រួមបញ្ចូល​ទាំង​ការរស់នៅ​, ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សម្បូរបែប​។ នៅក្នុង បុរី ណា​ឌី លោកអ្នក​អាច​រីក​ក្នុង​បរិយាកាស​ដែល មាន​សុវត្ថិភាព​, ស្រស់ស្អាត​, ធម្មជាតិ​, ស្ងប់ស្ងាត់​, មាន​ផាសុកភាព​, មាន​សុខ​ភាពល្អ​, និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​»៕
 




















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com