ជាតិ
រថយន្ត
រថយន្តបុរាណៗ កាន់តែក្លាយជាទីចាប់អារម្មណ៍ពីពលរដ្ឋនៅកម្ពុជា
30, Nov 2020 , 7:39 pm        
រូបភាព
យានយន្ដដ្ឋាន Electric Motors Club នៅរាជធានីភ្នំពេញ បានលក់រថយន្ដបុរាណដ៏មានកិត្យានុភាពមួយគ្រឿង គឺឡានម៉ាក CHEVROLET ប្រភេទ Impala ម៉ូឌែល IV (៤) ផលិតឆ្នាំ១៩៦៥។ ពីមុនរថយន្តនេះ មានវត្តមាននៅសហរដ្ឋអាមេរិក ប៉ុន្តែនៅឆ្នាំ២០១៧ មានពលរដ្ឋរុស្ស៊ីម្នាក់ បាននាំរថយន្ដនេះចូលមកប្រទេសកម្ពុជា និងបានដាក់តាំងនៅក្រុងព្រះសីហនុ។ គួរកត់សម្គាល់ថា រថយន្តបុរាណ បានក្លាយជាទីចាប់អារម្មណ៍ និងកាន់តែនិយមឡើងនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។
 
ដើម្បីជ្រាប់លម្អិត សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូ អត្ថាធិប្បាយរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖ 
 
ទោះបីជាឡាន CHEVROLET Impala នេះមានប្រវែង ៥ម៉ែត្រជាង ក៏វាមានទ្វារតែ ២ប៉ុណ្ណោះ។ Impala ម៉ូឌែល IV ត្រូវបានផលិតពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧០ ប៉ុន្តែតាំងពីឆ្នាំ១៩៥៧ CHEVROLET នៅតែតផលិត CHEVROLET Impala ដោយមានរោងចក្រក្នុង ៣ប្រទេស។ សូមជ្រាបថា ពាក្យ Impala មកពីភាសាហ្ស៊ូលូ គឺជាពពែព្រៃ មួយប្រភេទ នៅទ្វីបអាហ្វ្រិក។ ប្រជាពលរដ្ឋស្វ៊ីស CHEVROLET Louis បានបង្កើតក្រុមហ៊ុន CHEVROLET នៅសហរដ្ឋអាមេរិក ឆ្នាំ1911។ សព្វថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ក្រុម GENERAL MOTORS។ រថយន្ដ CHEVROLET បុរាណមាន ២គ្រឿងទៀត នៅរាជធានីភ្នំពេញ ដែលគឺជាប្រភេទ Luv ទាំងពីរ ដោយមួយគ្រឿងពណ៌ទឹកប៊ិច កែច្នៃច្រើន ផលិតឆ្នាំ១៩៧៥ និងមួយគ្រឿងទៀត ពណ៌លឿង កែច្នៃបន្តិច ផលិតឆ្នាំ១៩៧៦៕
 

 







 

Tag:
 រថយន្តបុរាណ
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com