ជាតិ
សង្គមអន្តរជាតិ​
អ្នកនាំពាក្យ​៖ ថ្ងៃ​ដំបូង​នៃ​ការប្រឡង​ឌី​ប្លូ​ម ប្រព្រឹត្ត​ទៅដោយ​រលូន
30, Nov 2020 , 5:13 pm        
រូបភាព
សិស្សានុសិស្សនៅ​វិទ្យាល័យក្នុងខេត្ត​សៀមរាបវាស់​កម្តៅមុន​ចូល​ប្រឡងឌីប្លូម​នៅតាមមណ្ឌលប្រឡងនាថ្ងៃទី៣០ ខែ​វិច្ឆិកា (រូបភាពពី​សហការី)
សិស្សានុសិស្សនៅ​វិទ្យាល័យក្នុងខេត្ត​សៀមរាបវាស់​កម្តៅមុន​ចូល​ប្រឡងឌីប្លូម​នៅតាមមណ្ឌលប្រឡងនាថ្ងៃទី៣០ ខែ​វិច្ឆិកា (រូបភាពពី​សហការី)
ដោយ:
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ ដែលជា​ថ្ងៃ​ដំបូង គឺ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ដោយ​ពុំមាន​ហេតុការណ៍​ប្លែក​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ នេះ​បើតាម លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ តាម​តេ​ឡេ​ក្រាម​។
 
​លោក រស់ សុ​វាចា បាន​បញ្ជាក់ថា ការប្រឡង​ឌី​ប្លូ​ម​នៅ​ថ្ងៃ​ដំបូង​នេះ មាន​បេក្ខជន​ប្រឡង​ជាង​១៥​ម៉ឺន​៨​ពាន់​នាក់ ដោយ​ក្នុងនោះ ស្រី មាន​ជាង​៨​ម៉ឺន​៥​ពាន់​នាក់​។ លោក មិនទាន់​ទទួលបាន​និ​ន្ន​ន័យ​នោះទេ​ថា ថ្ងៃ​ដំបូង​នេះ មាន​សិស្ស​ប៉ុន្មាន​នាក់ ដែល​អវត្តមាន​មិន​ទៅ​ប្រឡង​។ បើតាម​អ្នកនាំពាក្យ​ដដែល  មណ្ឌល​ប្រឡង​ឌី​ប្លូ​ម មាន​ជាង​១,៧​ពាន់ ស្មើ​ជាង​៧,១​ពាន់​បន្ទប់​។ 
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ លើកឡើងថា ការប្រឡង​ឌី​ប្លូ​ម​នៅតាម​គ្រឹះស្ថានសិក្សា​ទាំង​២៥​រាជធានី​-​ខេត្ត​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​តាម​ការគ្រោង​ទុក និង​ប្រព្រឹត្តទៅ​ក្រោម​ការគោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​។ 
 
​លោក ថ្លែងថា​៖«​ជារួម​ក្រសួង​អប់រំ យល់ឃើញថា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បេក្ខជន​ប្រឡង និង​គ្រប់ភាគី​ពាក់ព័ន្ធ បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​ខ្ជាប់ខ្ជួន​។ មេ​ប្រយោគ​បាន​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ រួមទាំង​គ្មាន​ហេតុការណ៍ ឬ​ប្រធាន​ស័ក្តិ​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​ទេ​»​។ 
 
​នៅ​ថ្ងៃ​១ ខែធ្នូ ឆ្នាំ​២០២០ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការប្រឡង​ឌី​ប្លូ​ម​៕ 
 

Tag:
 ប្រឡង​ឌី​ប្លូ​ម
© រក្សាសិទ្ធិដោយ thmeythmey.com