បើទោះបីជាមានការរំខានពីជម្ងឺរាតត្បាតកូវីដ ១៩ ជាមួយនឹងទីផ្សារប្រកួតប្រជែងក៏ពិតមែន អាជីវកម្មអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែមានការជ្រោមជ្រែងពីប្រព័ន្ធឌីជីថល ដែលអាចទាក់ទាញចំណាប់អារម្មណ៍គោលដៅអតិថិជនបានយ៉ាងច្រើន។ ដូច្នេះដើម្បីធ្វើឲ្យអាជីវកម្មអចលនទ្រព្យរបស់អ្នកលេចធ្លោក្នុងចំណោមដៃគូប្រកួតប្រជែងរបស់អ្នក អ្នកត្រូវបង្កើតយុទ្ធសាស្ត្រទីផ្សារឌីជីថលថ្មីៗឲ្យបានច្រើន។
១. បង្កើនវត្តមាន និងយុទ្ធសាស្ត្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក៖
ការធ្វើទីផ្សារអាជីវកម្មតាមបណ្តាញទំនាក់ទំនងសង្គម ជាពិសេសដើម្បីឲ្យតាមទាន់សម័យនិន្នាការ (Trend) សង្គម ពិតជាសំខាន់សម្រាប់អាជីវកម្មនីមួយៗ។ ប្រសិនបើគោលដៅអតិថិជនប្រើប្រាស់ ឬមានវត្តមានលើបណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសប៊ុកជាដើម នោះអាជីវកម្មរបស់អ្នកគួរតែមានវត្តមាននៅលើគ្រប់បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម៉ាកយីហោរបស់អ្នក ជាមួយនឹងអតិថិជនរបស់អ្នក។
អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ សព្វថ្ងៃនេះ មនុស្សភាគច្រើនប្រើប្រាស់បណ្តាញសង្គម ដើម្បីស្វែងរកទិញផលិតផលអ្វីមួយ។ ជាក់ស្តែងដូចជា ការទិញអចលនទ្រព្យ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យអ្វីមួយ មនុស្សភាគច្រើនតែងតែស្រាវជ្រាវ ប្រមូលរាល់ព័ត៌មានទាំងអស់តាមគេហទំព័រ ឬបណ្តាញសង្គមផ្សេងៗ គ្នា។ ដូច្នេះ បណ្តាញទំនាក់ទំនងសង្គមមិនត្រឹមតែជាកន្លែងសម្រាប់ប្រាស្រ័យទាក់ទងតែប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែរ អ្នកអាចដាក់បង្ហាញអំពីផលិតផល និងសេវាកម្មរបស់អ្នកផងដែរ។
២. បង្កើតវត្តមាននៅលើកម្មវិធី Google My Business៖
វិធីសាស្ត្រមួយទៀត ដែលមានប្រសិទ្ធិភាពបំផុតក្នុងការធ្វើទីផ្សារឌីជីថលនោះគឺ ការបង្កើតវត្តមានអាជីវកម្មរបស់អ្នកលើកម្មវិធី Google My Business។ កម្មវិធី Google My Business មានតួនាទីចាំបាច់បំផុតសម្រាប់អាជីវកម្មរបស់អ្នក ព្រោះអ្នកអាចបង្កើតវត្តមានអាជីវកម្មរបស់អ្នកលើប្រព័ន្ធឌីជីថលដូចជា៖ កម្មវិធី Google Search, Google Map និង Google Plus។
អ្នកអាចបញ្ចូលព័ត៌មានលម្អិតទាំងអស់នៃអាជីវកម្មរបស់អ្នកនៅលើកម្មវិធី Google ដែលមានដូចជា៖ លេខទូរស័ព្ទ អ៊ីម៉ែល គេហទំព័រ អាសយដ្ឋាន ម៉ោងធ្វើការផ្សេងៗ។ ដូច្នេះ អតិថិជនរបស់អ្នកងាយស្រួលក្នុងការស្វែងយល់បន្ថែមពីអាជីវកម្មរបស់ ដោយសារតែវានឹងលេចឡើងនៅលើកម្មវិធី Google Search Result។
៣. បង្កើតគេហទំព័រគួរឱ្យចាប់អារម្មណ៍៖
ទីផ្សារឌីជីថលមានច្រើនបែប ច្រើនយ៉ាង ក្នុងនោះគេហទំព័រ ក៏ជាផ្នែកមួយយ៉ាងសំខាន់នៃទីផ្សារឌីជីថល សម្រាប់អាជីវកម្មអចលនទ្រព្យផងដែរ ដោយសារតែមនុស្សមួយចំនួនយល់ឃើញថា អាជីវកម្ម ដែលមានគេហទំព័រច្បាស់លាស់ គឺជាអាជីវកម្មមួយ ដែលមានជំនាញវិជ្ជាជីវៈ និងអាចទុកចិត្តបាន។ ដូច្នេះហើយ គេហទំព័រអាជីវកម្មរបស់អ្នកគួរតែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយមានភាពប្រាស្រ័យទាក់ទងគ្នាពីទំព័រមួយ ទៅទំព័រមួយទៀត។
៤. ប្រើរូបភាពពិត និងរូបភាពជាប្រភេទ 3D ដែលមានគុណភាពខ្ពស់៖
សម្រាប់អាជីវកម្មអចលនទ្រព្យ រូបភាពដើរតួយ៉ាងសំខាន់ ព្រោះវាបង្ហាញភាពស្រស់ស្អាតពីគម្រោងរបស់អ្នក។ បើគ្មានរូបភាពអតិថិជនរបស់អ្នកនឹងមិនអាចស្រមៃ និងសម្គាល់ភាពប្លែកនៃគម្រោងរបស់អ្នកបានឡើយ។ រូបភាពត្រូវតែប្រកបដោយគុណភាពខ្ពស់ និងបង្ហាញរូបភាពពិតនៃគម្រោងអចលនទ្រព្យរបស់អ្នក។ ដូច្នេះ សម្រាប់អាជីវកម្មអចលនទ្រព្យ អ្នកគួរតែជួលអ្នកថតរូបអាជីព ដែលអាចផលិតរូបភាព ដែលមានគុណភាពខ្ពស់នៃគម្រោងស្ថាបត្យកម្មរបស់អ្នក។
៥. បង្កើតទស្សនកិច្ចគំរូផ្ទះតាមរយៈប្រព័ន្ធឌីជីថល៖
ដើម្បីផ្តល់ឲ្យគោលដៅអតិថិជនរបស់អ្នកនូវអារម្មណ៍ជាក់ស្តែងនៃគម្រោងអចលនទ្រព្យរបស់អ្នក អ្នកអាចបង្កើតទស្សនកិច្ចបែបសប្បនិម្មិត ឬ ដែលគេស្គាល់ជាទូទៅថា «ដំណើរទស្សនកិច្ចបែប 3D» ដែលអតិថិជនរបស់អ្នកអាចចូលទៅកាន់គេហទំព័រអាជីវកម្មរបស់អ្នក ដើម្បីទស្សនកិច្ចគម្រោងផ្ទះតាមរយៈប្រព័ន្ធឌីជីថល។ ជាក់ស្តែង អ្នកអាចស្រមើលស្រមៃថា ទស្សនកិច្ចបែប 3D មើលទៅស្រដៀងគ្នាទៅនឹងកម្មវិធី Street View នៅលើកម្មវិធី Google Map ប៉ុន្តែ សម្រាប់ ប្រព័ន្ធកម្មវិធីទស្សនកិច្ចបែប 3D អនុញ្ញាតឱ្យអតិថិជនចូលមើលទិដ្ឋភាពនៃគម្រោងផ្ទះរបស់អ្នកតាមរយៈប្រព័ន្ធឌីជីថល។
៦. ផលិតវីដេអូ ដែលមានគុណភាពខ្ពស់ដើម្បីពិពណ៌នាអំពីលក្ខណៈពិសេសនៃគម្រោង៖
វីដេអូ ក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អាជីវកម្មអចលនទ្រព្យ។ វីដេអូ ដែលមានភាពទាក់ទាញ គឺចង្អុលបង្ហាញអំពីភាពស្រស់ស្អាតនៃគម្រោងអចលនទ្រព្យរបស់អ្នក ហើយអតិថិជនក៏អាចស្រមើលស្រមៃឃើញពីគ្រោងរបស់អ្នកតាមរយៈវីដេអូផងដែរ។ វីដែអូថែមទាំងជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ដែលធ្វើឱ្យសាធារណជនទូទៅអាចយល់ពីគម្រោងរបស់អ្នកបានយ៉ាងឆាប់រហ័ស ហើយអតិថិជន ក៏មានភាពងាយស្រួលក្នុងការចូលរួមជាមួយក្រុមហ៊ុនរបស់អ្នកផងដែរ។ ប្រសិនបើ អ្នកមានផលវិបាកក្នុងការផលិតវីដេអូ ដែលមានគុណភាពខ្ពស់ អ្នកអាចទាក់ទង KOUPREY Digital តាមរយៈអ៊ីម៉ែល៖
ឬតាមរយៈគេហទំព័រហ្វេសប៊ុកក៏បានដែរ។
៧. បង្កើតសាច់រឿង (Storytelling) ទាក់ទាញសម្រាប់អាជីវកម្មរបស់អ្នក៖
សាច់រឿង (Storytelling) គឺជាវិធីសាស្ត្រមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍គោលដៅអតិថិជនរបស់អ្នក និងបង្ហាញពីគុណតម្លៃនៃអាជីវកម្មរបស់អ្នក។ អ្នកអាចបង្ហាញអំពីសាច់រឿង (Storytelling) នៃអាជីវកម្មរបស់អ្នកនៅលើ សៀវភៅអេឡិចត្រូនិច (E-Book) អត្ថបទ (blog post) និងគេហទំព័រ «អំពីយើង» ។ លើសពីនេះទៅទៀតសាច់រឿង (Storytelling) នៅក្នុងវិស័យអចលនទ្រព្យ គឺជាយុទ្ធសាស្ត្រទីផ្សារ ដែលធ្វើឱ្យអតិថិជនរបស់អ្នកមានការពេញចិត្តនឹងម៉ាកយីហោរបស់អ្នក ហើយវាក៏ជំរុញទឹកចិត្តអតិថិជនឱ្យទិញផលិតផលរបស់អ្នក។
៨. ប្រើប្រព័ន្ធផ្សព្វផ្សាយ (Ads) តាមបណ្តាញទំនាក់ទំនងសង្គមឱ្យបានច្រើន៖
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់ត្រូវបានកំណត់គោលដៅច្បាស់លាស់ ដោយផលិតផល និងសេវាកម្ម ដែលពួកគេចាប់អារម្មណ៍។ ដូច្នេះ សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ត្រូវប្រាកដថា ការផ្សព្វផ្សាយផលិតផលលើបណ្តាញសង្គមរបស់អ្នក ត្រូវបានកត់សម្គាល់ពីគោលដៅអតិថិជនរបស់អ្នក។
៩. បង្កើតអត្ថបទ ដែលមានខ្លឹមសារអប់រំ៖
អត្ថបទ ដែលមានខ្លឹមសារ គឺជាវេទិកាដ៏សំខាន់មួយដើម្បីបង្ហាញអតិថិជនរបស់អ្នកថា អ្នកមានជំនាញក្នុងវិស័យអចលនទ្រព្យ ហើយក្នុងនោះផងដែរ ពួកគេក៏អាចទទួលបានព័ត៌មាន អត្ថប្រយោជន៍ និងការយល់ដឹងខ្លះៗ ពីអាជីវកម្មរបស់អ្នក។ លើសពីនេះទៀត អាជីវកម្មរបស់អ្នក ក៏អាចរក្សាភាពទាន់សម័យជាមួយនឹងនិន្នាការអចលនទ្រព្យជុំវិញពិភពលោក ហើយអ្នកអាចបង្កើតបណ្តាញកាន់តែច្រើនជាមួយមនុស្សផ្សេងៗ នៅពេលពួកគេចូលមកអានអត្ថបទនៅលើគេហទំព័ររបស់អ្នក។
១០. បង្កើតអត្ដសញ្ញាណសម្រាប់ម៉ាកយីហោរបស់អ្នកជាមួយ KOUPREY Digital៖
ដើម្បីសម្រេចបាននូវវិធីសាស្ត្រ ដែលបានរៀបរាប់ខាងលើ ម្ចាស់អាជីវកម្មគ្រប់រូបត្រូវចាត់វិធានការមួយជំហានម្តងៗ។ ដំបូងអ្វី ដែលអ្នកត្រូវធ្វើ គឺកសាងអត្តសញ្ញាណម៉ាករបស់អ្នក ដែលតម្រូវគោលដៅអតិថិជនរបស់អ្នក។ KOUPREY Digital អាចជួយបង្កើតអត្តសញ្ញាណម៉ាកគ្រប់ប្រភេទរួមមានដូចជា៖ ការរចនានិមិត្តសញ្ញា លំនាំគំរូ ស្លាក ឬពាក្យស្លោក សិល្បៈខាងរៀបអក្សរពុម្ព ពណ៌ ការរចនាវេចខ្ចប់ សារខ្លីៗ និងការផ្សព្វផ្សាយតាមបណ្តាញសង្គម។ ជាមួយនឹងការរួមបញ្ចូលគ្នានៃយុទ្ធសាស្ត្រទាំងនេះ អាជីវកម្មរបស់អ្នកអាចនឹងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារថ្មីៗ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ហើយវាក៏ធ្វើឱ្យអតិថិជនចាស់មានអារម្មណ៍កក់ក្តៅជាមួយអាជីវកម្មរបស់អ្នកផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)