ពីនេះ ពីនោះ
សុខភាព
មូលហេតុ​អ្វីខ្លះ​ដែលនាំអោយ​បាត់បង់​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​?
29, May 2022 , 7:00 am        
រូបភាព
​ប៉ូ​តា​ស្យូ​ម​ចុះ​ទាប​ក្នុង​ឈាម​អាច​កើតឡើង​ដោយសារ​ហេតុផល​ជាច្រើន​ដូចជា ការប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម រាគ​រុស និង​ប្រើ​ថ្នាំ​បន្ទន់​លាមក​យូរ​។ មាន​ជំងឺ​ជាច្រើន​ប្រភេទ​ទៀត​ក៏​អាច​បណ្តាលអោយ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម​ចុះ​ទាប​បានដែរ​។ មនុស្ស​ស្រី និង​ជនជាតិ​អាហ្វ្រិក​កាត់​អាមេរិក​មានការ​ប្រឈមមុខ​ខ្ពស់​ជាងគេ​។​


​មូលហេតុ​ផ្សេងៗ​ទៀត​៖
 
 
​ការបាត់បង់​ដោយសារ​តម្រងនោម​
– បញ្ហា​តម្រងនោម​ដូចជា ជំងឺ Renal Tubular Acidosis
– កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​
– មហារីក​ឈាមស​
– ជំងឺ Cushing’s Disease
 
 
​បាត់បង់​ប៉ូ​តា​ស្យូ​ម​តាមរយៈ​ក្រពះ និង​ពោះវៀន​
– ក្អួត​
– ប្រើ​ថ្នាំ​បន្ទន់​លាមក​ច្រើនពេក​
– រាគ​រុស​
– ក្រោយពី​វះកាត់​ចុះ​ពោះវៀនធំ​រួច​
 
 
​ឥទ្ធិពល​របស់​ថ្នាំ​
– ថ្នាំ​បញ្ចុះ​ទឹកនោម​
– ប្រើ​ថ្នាំ​ព្យាបាល​ជំងឺហឺត ឬ​ជំងឺ​សួត (​ដូចជា Beta-adrenergic Agonist ប្រភេទ Bronchodilators, Steroids ឬ Theophylline)
– ថ្នាំ Aminoglycosides
 
 
​ការ​ជ្រៀប​ចេញចូល​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក៏​អាចធ្វើអោយ​កំហាប់​ប៉ូ​តា​ស្យូ​ម​ថយចុះ​ក្នុង​ឈាម​ដែរ​។​
– ប្រើ​ថ្នាំ​អាំង​សុ​យ​លីន​
– មាន​ជំងឺ Metabolic States (Alkalosis)
 
 
​កង្វះ​អាហារូបត្ថម្ភ​
– មិន​ឃ្លាន​អាហារ​
– វះកាត់​ក្រពះ​
– ផឹកស្រា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com