ពីនេះ ពីនោះ / មិនយល់...!
សុខភាព
តើ​ជំងឺ​របេង​មាន​រោគសញ្ញា​អ្វីខ្លះ​?
02, Dec 2020 , 6:59 am        
រូបភាព
ទោះជា​យ៉ាងណាក៏ដោយ​, អ្នក​ដែលមាន​ផ្ទុះ​មេរោគ​របេង​អកម្ម អាច​មិនមាន​រោគសញ្ញា ប៉ុន្តែ​វា​អាចមាន​តេស្ត​នៃ​ប្រតិកម្ម​ស្បែក​វិជ្ជមាន​។ តេស្ត​ស្បែក​សម្រាប់​ជំងឺរបេង​មាន​ភាពជាក់លាក់​តិច ប៉ុន្តែ​មាន​តេស្ត​ថ្មី​៣​ដែលមាន​ភាពជាក់លាក់​ជាង​ចំពោះ​មេរោគ​របេង​។​
 
 
​ទោះជា​យ៉ាងណាក៏ដោយ​, អ្នក​ដែលមាន​ជំងឺរបេង​អាចមាន​រោគសញ្ញា​ដូចខាងក្រោម​៖
– ក្អក​រ៉ាំរ៉ៃ​លើសពី​២​សប្តាហ៍​
– ឈឺទ្រូង​
– ក្អកមាន​ឈាម​
– អស់កម្លាំង ឬ​ខ្សោយ​
– ស្រក​ទម្ងន់​
– ញ៉ាក់​
– អត់​ចង់​ញ៉ាំ​អាហារ​
– គ្រុនក្តៅ​
– បែកញើស​ពេលយប់​
 
 
​តើ​ខ្ញុំ​ដឹង​យ៉ាងម៉េច​ថា​តើ​ខ្ញុំ​គួរតែ​ត្រូវបាន​ធ្វើតេស្ត​រកមើល​ជំងឺ​របេង​ឬ​យ៉ាងណា​?
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា អ្នក​គួរតែ​ត្រូវបាន​ធ្វើតេស្ត​នោះ​, តេស្ត​ស្បែក​នឹង​កំណត់ថា​តើ​អ្នកមាន​ការឆ្លង​មេរោគ​របេង​ឬ​យ៉ាងណា​។ អ្នក​គួរតែ​ពិចារណា​មើល​តេស្ត​ស្បែក ឬ​តេស្ត​ឈាម​ប្រសិនបើ​៖
 
– អ្នករស់នៅ ឬ​ធ្វើការ​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​
– អ្នកធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍​
– អ្នក​បាន​ប្រស្រ័យ​ទាក់ទង​ជាមួយនឹង​មនុស្ស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ជំងឺរបេង​
– ភាពស៊ាំ​របស់ខ្លួន​ទៅនឹង​ជំងឺ​គឺ​ទាប ដោយសារតែ​ការកើនឡើង​អាយុ​, ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​, មាន​ជំងឺអេដស៍ ឬ​មាន​ជំងឺ​ដទៃទៀត​ដែល​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
– អ្នក​គិតថា អ្នក​ប្រហែល​ជាមាន​ជំងឺរបេង ហើយ​ធ្លាប់មាន​រោគសញ្ញា​ដែល​បញ្ជាក់ថា​មាន​ជំងឺរបេង​
– អ្នក​មកពី​ប្រទេស ឬ​រស់នៅក្នុង​ប្រទេស​ដែល​ជំងឺរបេង​មាន​អត្រា​ខ្ពស់​
– អ្នក​បាន​ចាក់​ថ្នាំ​ខុសច្បាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com