ជាតិ
ពីនេះ ពីនោះ
និយម​និយាយ​«​អឹមអៀម​» តែ​«​ក្រអឹមក្រអៀម​» មិនសូវមាន​អ្នក​និយាយ​
28, Apr 2023 , 7:29 am        
រូបភាព
​ភាគច្រើន យើង​និយម​និយាយ​ពាក្យ​«​អឹមអៀម​» សំដៅលើ​មនុស្ស​ដែល​មិនសូវ​ស្តី​និយាយ និយាយ​រហ៊ឹមៗ​ស្ទើរ​មិន​ហើបមាត់​។ ក្នុងន័យនេះ​គេ​ក៏​អាច​ហៅ​ម្យ៉ាង​ទៀតថា​«​ក្រអឹមក្រអៀម​» ប៉ុន្តែ​មិនសូវមាន​អ្នក​ប្រើ​ទេ​។
 
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​«​អឹមអៀម​» និង​«​ក្រអឹមក្រអៀម​»​មាន​ថ្នាក់​ពាក្យ​ជា​គុណសព្ទ​ដូចគ្នា ប៉ុន្តែ​ពាក្យ​«​អឹមអៀម​»​ដើរតួ​ជា​ថ្នាក់​ពាក្យ​មួយទៀត គឺ​កិរិយាវិសេសន៍​។ 
 
​ពាក្យ​«​អឹមអៀម​»​មានន័យថា ដែល​ចេះតែ​ស្ងៀម​ក្រ​អឹមអៀន​ប្រៀន​, មិនសូវ​ស្ដី​និយាយ ឬ​ដែល​ច្រើនតែ​និយាយ​រហ៊ឹមៗ ស្ទើរ​មិន​ហើបមាត់ (​ដោយមាន​សេចក្ដី​អៀន​ច្រើន​)​។  ឧទាហរណ៍​៖ មនុស្ស​អឹមអៀម​, សម្ដី​អឹមអៀម​; និយាយ​អឹមអៀម​។ អឹមអៀម អាច​សរសេរ​ជា អិមអៀម ក៏បាន​។ 
 
​ចំណែក​ពាក្យ​«​ក្រអឹមក្រអៀម​» មានន័យថា ស្ងៀម​មិន​និយាយ​ដោយ​អៀន​, ដោយ​ញញើត​។ ឧទាហរណ៍​៖ និយាយ​មក​ចុះ កុំ​ក្រអឹមក្រអៀម​អី​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com