អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា មានទឹក​ប្រាក់ឧបត្ថម្ភ​មួយចំនួនទៀត​ក្នុង​មូលនិធិ​១​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​កូ​វីដ​-១៩
01, Dec 2020 , 3:37 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​១ ខែ ខែធ្នូ ឆ្នាំ​២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅថ្ងៃនេះ​ថា មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​១៩ នៅមាន​ទឹកប្រាក់​ដែល​មិនទាន់​ប្រើប្រាស់​ប្រហែល ៣៥​ម៉ឺន ដុល្លារ  ដើម្បី​គាំទ្រ​គំនិត​ផ្តូ​ច​ផ្តើម​នានា ដែល​នឹង​ជួយផ្ដល់​ដំណោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​កំពុង​រង​ផលប៉ះពាល់​ទាំង​ផ្នែក​សុខភាព សង្គម និង​សេដ្ឋកិច្ច​ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​
 
​មកដល់​បច្ចុប្បន្ន មាន​គម្រោង​ចំនួន ១២ ដែល​បានទទួល​ជំនួយ​ហិរញ្ញ​វ​ត្ងុ ពី​មូលនិធិ​ទឹកប្រាក់​ចំនួន 1 លាន​ដុល្លារ​ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​១៩​របស់ខ្លួន​នេះ រួមទាំង​គម្រោង​ថ្មី​មួយ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​គម្រោង​នេះ​មានបំណង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​វិបត្តិ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​របស់​កុមារ​ក្នុង​ខេត្តសៀមរាប និង​នៅ​ទូទាំងប្រទេស​កម្ពុជា​។​


 
​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដែល​បានទទួល​មូលនិធិ​នេះ រួមមាន​៖
1.​ ​ក្រុមហ៊ុន Southeastern Globe Communications ៖ ដើម្បី​គាំទ្រ​ដល់​វេទិកាព័ត៌មាន​អំពី​វីរុស​កូ​វីដ​១៩​។​
2.​ ​អង្គការ Friends International ៖ ដើម្បី​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​បុគ្គល​ដែល​បាត់បង់​ឱកាស​នៅ​ទូទាំង​ខេត្ត​ចំនួន ៧ អំពី​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន​។​
3.​ ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ៖ ដើម្បី​ផ្គត់ផ្គង់​ឧបករណ៍​ធ្វើតេស្ត និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ប្រឆាំង​វីរុស​កូ​វីដ​១៩ រហូតដល់ រយៈពេល ២​ខែ​សម្រាប់​ពិនិត្យ និង​ធ្វើ​រោគវិនិច្ឆ័យ​អ្នកជំងឺ​រាប់ពាន់នាក់​។​
4.​ ​វិទ្យាស្ថាន​បើកទូលាយ ៖ ដើម្បី​គាំទ្រ​ដល់​ឌីជីថល​នីយកម្ម​មេរៀន និង​សម្ភារ​អប់រំ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​។​
5.​ ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ៖ ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ធុរកិច្ច​របស់​សហគ្រាស ធុន​តូច និង​ធុន​មធ្យម (MSMEs)​។​
6.​ ​សាលា Bayon Education and Development៖ ដើម្បី​គាំទ្រ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​សិស្ស​ក្នុង​ខេត្តសៀមរាប តាមរយៈ​ការរៀនសូត្រ​ពី​ចម្ងាយ​។​
7.​ ​Impact Hub Phnom Penh៖ ដើម្បី​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​អំពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ធុរកិច្ច​របស់​ក្រុមហ៊ុន​បង្កើត​ថ្មី និង​សហ​គ្រា​ធុន​តូច និង​មធ្យម (SMEs)​។​
8.​ ​មូលនិធិ East Meets West Foundation៖ ដើម្បី​បណ្តុះបណ្តាល​អ្នកភូមិ​ដែលមាន​ការសិក្សា​តិចតួច​អំពី​អនាម័យ​ផ្ទាល់ខ្លួន និង​សម្ភារៈ​រូបវ័ន្ត​លាង​សម្អាត​ដៃ​ក្នុង​ខេត្ត​ចំនួន ៥​។​
9.​ ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​៖ ដើម្បី​គាំទ្រ​ដល់​សុខភាព​ផ្លូវចិត្ត និង​សុខមាលភាព​របស់​កម្ម​ករ​អន្តោប្រវេសន៍​ក្នុង​ខេត្តបន្ទាយមានជ័យ​។​
10.​ ​អង្គការ Save the Children ៖ ដើម្បី​ជួយ​កុមារ និង​សហគមន៍​ឱ្យ​សម្រប​ខ្លួន​ទៅនឹង​ការរៀនសូត្រ​ពី​ចម្ងាយ​ក្នុង​ខេត្តកំពង់ចាម​។​
11.​ ​អង្គការ​វឌ្ឍនភាព​សហគមន៍ ៖ ដើម្បី​បង្កើន​ការ​ស្ទុះ​ងើប​ជីវភាព​ឡើងវិញ​របស់​កសិករ​ក្នុង​ខេត្ត ស្វាយរៀង​។​


 
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន បាន​មានប្រសាសន៍ថា​៖ «​ដូចដែល​យើង​អាច​មើលឃើញ​ពី​ព័ត៌មាន​ថ្មីៗ​នេះ​ថា  ភាពជោគជ័យ​បច្ចុប្បន្ន​របស់​កម្ពុជា​ក្នុងការ​ដោះស្រាយ​ជាមួយនឹង​វិបត្តិ​សុខភាព​សាធារណៈ​ពិភពលោក នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ទ្វេដង ដើម្បី​បង្ការ​ការឆ្លង​ក្នុង​សហគមន៍​បន្ថែមទៀត​។ យើង​មាន​មោទនភាព​ដែល​បាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ជាច្រើន ដែល​កំពុង​ធ្វើឱ្យ​សហគមន៍​ស្ទុះ​ងើប​ឡើងវិញ​កាន់តែខ្លាំង​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​រាតត្បាត​វីរុស​កូ​វីដ​១៩ ហើយ​យើង​ចង់​ឆ្លៀតឱកាស​នេះ​រំឭក​គ្រប់គ្នា​ថា មូលនិធិ​នៅមាន​នៅឡើយ​។ យើង​ចង់​ឮ​ពី​ស្ថាប័ន​ណាមួយ​ដែល​កំពុងធ្វើការ​ងារ​ដើម្បី​គាំទ្រ​ដល់​ប្រទេសជាតិ និង​សហគមន៍​របស់​យើង​ក្នុងអំឡុង​ពេលវេលា​ដ៏​លំបាក​ទាំងនេះ​»​។​
 
​មូលនិធិ ១​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​វីរុស​កូ​វីដ​១៩ ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​វិស័យ​ចំនួន ៤៖ បច្ចេកវិទ្យា​ទូរគមនាគមន៍​សម្រាប់​វិស័យ​អប់រំ ការគ្រប់គ្រង​វិបត្តិ កា​រក្សា​គម្លាត​សង្គម និង​ការរក្សា                អនាម័យ​ផ្ទាល់ខ្លួន​។ ការស្នើសុំ​មូលនិធិ​ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មការ​វាយតម្លៃ​រួម ដែល​រួមមាន​ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និង​អ្នកតំណាង​ឯករាជ្យ​កម្ពុជា​ចំនួន ២ រូប បន្ទាប់ពី​ត្រូវបាន​ពិនិត្យមើល​យ៉ាង​ម៉ត់ចត់​ដោយ​គណៈកម្មការ​ផ្ទៃក្នុង​។​


 
​ពាក្យស្នើសុំ​អាចដាក់​តាម​អន​ឡាញ​តាមរយៈ https://bit.ly/3aQsrJV​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង .kh និង​តាមដាន ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com