ពីនេះ ពីនោះ
សុខភាព
សញ្ញា​ធ្លាក់​ទឹកចិត្ត​ដែល​គួរតែ​ស្វែងរក​ការព្យាបាល​
02, Dec 2020 , 6:59 pm        
រូបភាព
​ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺជា​ជំងឺ​មួយ​ដែល​បណ្តាលអោយមាន​អារម្មណ៍​ទុក្ខព្រួយ​ជា​ដរាប និង​ការបាត់បង់​ភាព​ចាប់​អារ​ម្មរ​ណ៏​របស់​អ្នក​។ ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​ប៉ះពាល់​ដល់​អារម្មណ៍ ការគិត និង​ឥរិយាបថ និង​អាច​នាំអោយមាន​ភាពខុស​គ្នា​នៃ​បញ្ហា​ផ្លូវ​អារម្មណ៍ និង​រាងកាយ​អ្នក​។​
 
​អ្នក​អាចមាន​បញ្ហា​ក្នុង​ការធ្វើសកម្មភាព​ធ​ម្ម​តា​ប្រចាំថ្ងៃ ហើយ​ជំងឺ ធ្លាក់​ទឹកចិត្ត​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ថា​ដូចជា​ជីវិត​គឺ​មិនមាន​តម្លៃ​សម្រាប់​រស់នៅ​។​
 
​ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​តម្រូវអោយ​មានការ​ព្យាបាល​រយៈពេល​យូរ​។ ប៉ុន្ដែ​មិន​ធ្វើអោយ​ខូច​ទឹកចិត្ត ឡើយ​។ មនុស្ស​ភាគច្រើន​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ ការប្រឹក្សា​យោបល់​ផ្លូវចិត្ត ឬក៏​ត្រូវការ​ទាំងពីរ​។ ការព្យាបាល​ផ្សេងទៀត​ក៏​អាចជួយ​បាន​ផងដែរ​។​
 
​ក្នុងអំឡុងពេល​នៃ​ការកើតមាន រោគសញ្ញា​ដែល​កើតឡើង​នៅ​ថ្ងៃ​ភាគច្រើន​ដែល​ស្ទើរតែ​រៀងរាល់ថ្ងៃ​ហើយ​អាចមាន​ដូចជា​៖
 
  • ​មាន​អារម្មណ​ទុក្ខព្រួយ ឬ​មាន​អារ​ម្មរ​ណ៏​ទទេ​សូន្យ ឬ មិនមាន​សេចក្តីសុខ​
  • ​មានការ​ផ្ទុះ​កំហឹង ឆាប់​ខឹង ឬ​ការ​អាក់អន់ចិត្ត​សូម្បីតែ​នៅលើ​បញ្ហា​តូចតាច សោះ​
  • ​បាត់បង់​ការចាប់​អារ​ម្មរ​ណ៏ ឬ​មាន​អារម្មណ៍​រីករាយ​ក្នុង​សកម្មភាព​ធម្មតា​ដូចជា ការរួម​ភេទ​
  • ​បញ្ហា​ក្នុងការ​គេង រួមទាំង​ការ​គេង​មិន​លក់ ឬ​គេង​ច្រើនពេក​
  • ​អស់កម្លាំង និង​កង្វះ​ថាមពល​ដូច្នេះ​សូម្បីតែ​ភារកិច្ច​តូច​សោះ​ក៏ត្រូវ​ករ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​
  • ​ការផ្លាស់ប្តូរ​នៅក្នុង​ការ​ចំណង់​អាហារ​ជា​ញឹកញាប់​បាត់បង់​ចំណង់​អាហារ និង ស្រក​ទម្ងន់ ប៉ុន្តែ​ចង់​ញ៉ាំ​អាហារ​ខ្លាំង និង​ឡើង​ទម្ងន់​ចំពោះ​មនុស្ស​មួយចំនួន​
  • ​បារម្ភ ស្លន់ស្លោរ ឬ​មាន​ភាព​អន្ទះអន្ទែង ឧទាហរណ៍​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​
  • ​ការគិត ការនិយាយ ឬ​ចលនា​រាងកាយ​យឺតៗ​
  • ​មាន​អារ​ម្ម​ណ៏​ថា​គ្មាន​តំលៃ ឬ​មាន​កំហុស ជាប់ជំពាក់​លើ​បរាជ័យ​ពី​អតីតកាល ឬ​មានការ​ស្តីបន្ទោស​ខ្លួនឯង​ចំពោះ​រឿង​ដែល​មិនមែនជា​ការទទួលខុសត្រូវ របស់ខ្លួន​សោះ​
  • ​មាន​បញ្ហា​ក្នុង​ការគិត ផ្តោត​អារ​ម្មរ​ណ៏ ធ្វើការ​សម្រេចចិត្ត និង​ការចងចាំ​ពី​រឿង​អ្វីមួយ​
  • ​គិតពី​ការស្លាប់​ជា​ញឹកញាប់ មានគំនិត​ចង់​សំលាប់ខ្លួន​ដោយ​ប៉ុនប៉ង​ធ្វើអត្តឃាត ឬ​បានធ្វើ​អត្តឃាត​
  • ​បញ្ហា​រាងកាយ​ដែល​មិនអាច​ពន្យល់បាន​ដូចជា​ការឈឺ​ខ្នង ឬ​ឈឺក្បាល​ជាដើម​
 
​ចំពោះ​មនុស្ស​មួយចំនួន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​ជាក់ស្តែង​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ទេ​។ មនុស្ស​ផ្សេងទៀត​មាន​អារម្មណ៍​ថា​មាន​ទុក្ខវេទនា ឬ​ការមិនសប្បាយចិត្ត​ដោយ​មិនដឹងថា​មកពី​ហេតុអ្វី​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ចូរ​ទៅ​ជួប​គ្រូពេទ្យ​អោយបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ជំងឺ​ធ្លាក់​ទឹកចិត្ត ជា​ញឹកញាប់​កាន់តែ​អាក្រក់​ប្រសិនបើ​មិនត្រូវ​បាន​ព្យាបាល​នោះទេ​។ ជំងឺ​ធ្លាក់​ទឹកចិត្ត មិនបាន​ព្យាបាល​អា​ចនាំមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​រូប​កាយ ឬ​បញ្ហា​នៅពេល​ណាមួយ​ផ្សេងទៀត​នៃ​ជីវិត​របស់​អ្នក​។ អារម្មណ៍​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក៏​អាច​នាំទៅរក​ការធ្វើអត្តឃាត​ផងដែរ​។ ប្រសិនបើ​អ្នកមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​ការព្យាបាល​និយាយ​ទៅកាន់​មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់ អ្នក​ថែទាំ​សុខភាព​អាជីព មេដឹកនាំ​សាសនា ឬ​នរណាម្នាក់​ផ្សេងទៀត​ដែល​អ្នក​ជឿទុកចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com